• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពយុវជនអាស៊ីអាគ្នេយ៍

មហោស្រពយុវជនអាស៊ីអាគ្នេយ៍ប្រព្រឹត្តទៅនៅទីតាំងជាច្រើនជុំវិញបឹង Hoan Kiem ដូចជា៖ វិមានស្តេច Ly Thai To, ទីលាន Dong Kinh Nghia Thuc... ដោយមានសកម្មភាពជាច្រើន។

ដើម្បីអបអរសាទរព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (Seagames ៣១) នាព្រឹកថ្ងៃទី ៧ ឧសភា នៅទីលាន Dong Kinh Nghia Thuc សម្ព័ន្ធយុវជនទីក្រុងហាណូយបានប្រារព្ធពិធីបើកមហោស្រពយុវជនអាស៊ីអាគ្នេយ៍ ក្នុងគោលបំណងតភ្ជាប់ស្មារតីសាមគ្គីភាពរបស់យុវជននៃបណ្តាប្រទេសអាស៊ីអាគ្លេយ៍ ឆ្ពោះទៅស៊ីហ្គេម ៣១។

មហោស្រពយុវជនអាស៊ីអាគ្នេយ៍ប្រព្រឹត្តទៅនៅទីតាំងជាច្រើនជុំវិញបឹង Hoan Kiem ដូចជា៖ វិមានស្តេច Ly Thai To, ទីលាន Dong Kinh Nghia Thuc... ដោយមានសកម្មភាពជាច្រើនរួមមាន “ពិព័រណ៌ផ្កាជាតិ-សំលៀកបំពាក់ជាតិ និងការណែនាំវប្បធម៌នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍"; តូបលក់អាហារអាស៊ីអាគ្នេយ៍; គូរផែនទី “សម្រាប់អាស៊ីអាគ្នេយ៍រួបរួម”; ដើរថ្មើរជើងក្នុងការឆ្លើយតបទៅនឹង "ដើម្បីអាស៊ីអាគ្នេយ៍មួយសាម្គីភាព; មហោស្រពសិល្បៈតាមដងផ្លូវ (ការប្រឡងចម្រៀង ការប្រឡងរាំ  ការសម្តែងបាល់ទាត់ សិល្បៈក្បាច់គុន កីឡាតាមដងផ្លូវ...)។ ជាពិសេស គណៈប្រតិភូប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ នឹងទៅទស្សនាទីក្រុងហាណូយ ឆ្លងបទពិសោធន៍នៅទីតាំងរមណីដ្ឋាននៃទីក្រុងហាណូយ និងកន្លែងប្រកួតកីឡាស៊ីហ្គេម ៣១ មួយចំនួនជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ផ្សព្វផ្សាយពីតំបន់ដីភាគខាងជើងបំផុតនៃមាតុភូមិ នៅពិធីបុណ្យផ្កាបាក់វីត​

ផ្សព្វផ្សាយពីតំបន់ដីភាគខាងជើងបំផុតនៃមាតុភូមិ នៅពិធីបុណ្យផ្កាបាក់វីត​

ក្រោមប្រធានបទ «សូរសំឡេងពីតំបន់ភ្នំថ្ម» ពិធីបុណ្យ​ផ្កាបាក់វីត លើកទី១២ ឆ្នាំ២០២៦ បានបើកជាផ្លូវការ ​នាយប់ថ្ងៃទី២៥ ខែតុលា នៅទីលានយុវជន ក្នុង​ឃុំដុងវ៉ាន់ ខេត្តទ្វៀនក្វាង។

Top