• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាត AIPA ៤១ បន្តថ្ងៃប្រជុំទី២ដោយពិភាក្សាលើបញ្ហាសំខាន់ជាច្រើន


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan - ប្រធានមហាសន្និបាត AIPA ៤១ អញ្ជើញថ្លែងនៅពិធីបើក AIPA ៤១ នៅថ្ងៃទី៨ កញ្ញា នៅទីក្រុងហាណូយ។ (រូបថត៖ TTXVN) 
 

ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ នាថ្ងៃទី៩ កញ្ញា មហាសន្និបាតបន្តថ្ងៃប្រជុំទី២ដោយពិភាក្សាអំពីបញ្ហា សំខាន់ជាច្រើន។
 
ក្នុងថ្ងៃនេះ មានប្រព្រឹត្តទៅនូវកិច្ចប្រជុំរបស់គណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ចនិងគណៈកម្មាធិការ ចាត់តាំង។ គណៈកម្មាធិការសេដ្ឋកិច្ចពិចារណាហើយអនុម័ត លើសេចក្ដីសម្រេចចិត្តស្ដីពីតួនាទីរបស់សភាក្នុងការជំរុញការតភ្ជាប់និងការស្ដារសេដ្ឋកិច្ចអាស៊ានឡើងវិញក្រោយពីជម្ងឺ Covid-19។ គណៈកម្មាធិការ សង្គមកិច្ចពិចារណាហើយអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការបង្កើនតួនាទីរបស់ AIPA ក្នុងការកសាងសហគមន៍វប្បធម៌-សង្គមអាស៊ានប្រកប ដោយការឆ្លើយតបនឹងជម្ងឺ Covid-19។
 
ចំណុចថ្មីនៃមហាសន្និបាត AIPA ៤១នោះ គឺគណៈកម្មាធិការនីមួយៗ របស់ AIPA នឹងចេញផ្សាយសេចក្ដីសម្រេចចិត្តរួមមួយ ប៉ុន្តែឆ្លុះបញ្ចាំងបាន នូវបំណងប្រាថ្នារបស់ប្រទេសទាំងឡាយ។ ខ្លឹមសារនៃសេចក្ដីសម្រេចចិត្ត រួមនានាឆ្នាំនេះសុទ្ធតែផ្សាភ្ជាប់នឹងស្ថានភាពជម្ងឺនិងផលប៉ះពាល់នៃជម្ងឺ Covid-19 ទៅលើបណ្ដាវិស័យ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ ។

Top