ព័ត៌មាន នាំកិច្ចសហប្រតិបត្តិការសភារវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីកាន់តែស៊ីជម្រៅ 13/11/2026 នារសៀលថ្ងៃទី១២ ខែវិច្ឆិកា នៅអាគាររដ្ឋសភា (ហាណូយ) បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការ ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិនបានអញ្ជើញជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matviyenko ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ ប្រធានរដ្ឋសភាលោក ត្រឹនថាញ់ មិន អញ្ជើញជួបពិភាក្សាជាមួយលោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី (រូបថត៖ VNA)ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រឹងការសម្របសម្រួលរវាងស្ថាប័នឯកទេស បង្កើនប្រសិទ្ធភាពនៃក្រុមមិត្តភាពសភា; ជំរុញការធ្វើឲ្យសុក្រិតក្របខ័ណ្ឌច្បាប់ និងឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី រួមដំណើរជាមួយរដ្ឋាភិបាល មូលដ្ឋាន និងអាជីវកម្មនៃប្រទេសទាំងពីរ។បន្ទាប់ពីកិច្ចពិភាក្សា ប្រធានក្រុមប្រឹក្សាសហព័ន្ធ លោកស្រី Matviyenko បានប្រគល់ជូន ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិននូវផ្លាកសញ្ញាកិត្តិយសរបស់ក្រុមប្រឹក្សាសហព័ន្ធ “សម្រាប់ការរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធសភា”។ ប្រធានរដ្ឋសភា លោកត្រឹន ថាញ់ មិនមានប្រសាសន៍ថា៖ "ខ្ញុំសូមគោរពចំពោះរឿងនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់ខ្លួនខ្ញុំផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងជាការទទួលស្គាល់តួនាទីរបស់រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។ នេះគឺជាសក្ខីភាពដ៏រស់រវើកនៃចំណង់សាមគ្គីភាពប្រពៃណីផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងរដ្ឋ រដ្ឋសភា និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី"។នៅថ្ងៃដដែលនោះ ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិន និងប្រធានក្រុមប្រឹក្សាសហព័ន្ធ លោកស្រី Matviyenko បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការជាច្រើន៕ តាម vovworld.vn/km-KH Tags:ប្រធានក្រុមប្រឹក្សាសហព័ន្ធ លោកស្រី Matviyenko ប្រធានរដ្ឋសភាលោក ត្រឹនថាញ់ មិន

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា នៅអាគាររដ្ឋសភា (ហាណូយ) បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការ ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិនបានអញ្ជើញជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matviyenko ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ ប្រធានរដ្ឋសភាលោក ត្រឹនថាញ់ មិន អញ្ជើញជួបពិភាក្សាជាមួយលោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី (រូបថត៖ VNA)ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រឹងការសម្របសម្រួលរវាងស្ថាប័នឯកទេស បង្កើនប្រសិទ្ធភាពនៃក្រុមមិត្តភាពសភា; ជំរុញការធ្វើឲ្យសុក្រិតក្របខ័ណ្ឌច្បាប់ និងឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី រួមដំណើរជាមួយរដ្ឋាភិបាល មូលដ្ឋាន និងអាជីវកម្មនៃប្រទេសទាំងពីរ។បន្ទាប់ពីកិច្ចពិភាក្សា ប្រធានក្រុមប្រឹក្សាសហព័ន្ធ លោកស្រី Matviyenko បានប្រគល់ជូន ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិននូវផ្លាកសញ្ញាកិត្តិយសរបស់ក្រុមប្រឹក្សាសហព័ន្ធ “សម្រាប់ការរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធសភា”។ ប្រធានរដ្ឋសភា លោកត្រឹន ថាញ់ មិនមានប្រសាសន៍ថា៖ "ខ្ញុំសូមគោរពចំពោះរឿងនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់ខ្លួនខ្ញុំផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងជាការទទួលស្គាល់តួនាទីរបស់រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។ នេះគឺជាសក្ខីភាពដ៏រស់រវើកនៃចំណង់សាមគ្គីភាពប្រពៃណីផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងរដ្ឋ រដ្ឋសភា និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី"។នៅថ្ងៃដដែលនោះ ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិន និងប្រធានក្រុមប្រឹក្សាសហព័ន្ធ លោកស្រី Matviyenko បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការជាច្រើន៕
អត្ថបទផ្សេងទៀត ដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កម្រិតខ្ពស់ APEC របស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម មានអត្ថន័យសំខាន់13/11/2026ព័ត៌មាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក ហ្វាម ថាញ់ ប៊ិញ បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចទៅកាន់ចិន ចូលរួមសប្តាហ៍កម្រិតខ្ពស់លើកទី ៣៣ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងមានជំនួបធ្វើការទ្វេភាគីនៅចិន ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៦ របស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម មានអត្ថន័យសំខាន់ពិសេស ទាំងទិដ្ឋភាពទ្វេភាគី និងពហុភាគី។ ឯកអគ្គរដ្ឋទូតហ្វីលីពីន៖ ទន្ទឹងរង់ចាំសំឡេងរបស់វៀតណាមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និង AIP13/11/2026ព័ត៌មានឯកអគ្គរដ្ឋទូតលោក ង្វៀន មិញ វូ៖ វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនីដ៏ស្វាហាប់និងស្អិតរមួត13/11/2026ព័ត៌មានវៀតណាមបញ្ជាក់ពីការគាំទ្រចំពោះតួនាទីរបស់ UNRWA និងកិច្ចខិតខំប្រឹងប្រែងសន្តិភាព កសាងឡើងវិញតំបន់ហ្គាហ្សា13/11/2026ព័ត៌មានសញ្ញាសម្គាល់វៀតណាមនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនិងកម្លាំងចលករថ្មីក្នុងទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា13/11/2026ព័ត៌មានប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម12/11/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា12/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត