• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាជនស.ប.បកូរ៉េមានការរំពឹងទុកជាច្រើនចំពោះកិច្ចប្រជុំកំពូលនៅទីក្រុង ហាណូយ

សារព័ត៌មានជាផ្លូវការនៃស.ប.បកូរ៉េបានផ្សាយយ៉ាងច្បាស់លំអិតដោយ ព្រមៗគ្នាអំពីការដែលមហាជននៃប្រទេសនេះមានការរំពឹងទុកជាច្រើនចំពោះកិច្ចប្រជុំកំពូលលើកទី២រវាងលោកប្រធាន Kim Jong-un ជាមួយប្រធានាធិបតី អាមេរិកលោក Donald Trump នៅទីក្រុងហាណូយ។

ក្នុងប៉ុន្មានថ្ងៃកន្លងទៅ កាសែត Rodong Sunmun ជាស្ថាប័នបញ្ចេញមតិ របស់បក្សពលករ ស.ប.បកូរ៉េ បានចុះផ្សាយអត្ថបទជាច្រើនស្ដីពីការរំពឹងទុករបស់ប្រជាជនក្នុងទូទាំងប្រទេសចំពោះកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ ដោយក្ដីសង្ឃឹមថា ព្រឹត្តិការណ៍សំខាន់នេះនឹងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។ កាសែតនេះ ក៏បានទុកទំព័រទី ១ ទាំង​មូល​ ដើម្បីធ្វើបច្ចុប្បន្នកម្មយ៉ាងលំអិតអំពីសកម្មភាពក្នុងដំណើរទស្សនកិច្ចរបស់លោក Kim Jong-un នៅទីក្រុងហាណូយ។ ក្រៅពីនោះ កាសែតនេះក៏បានចុះផ្សាយអត្ថបទនិងរូបថតស្អាតដែលកោតសរសើរការទទួល បដិសណ្ឋារកិច្ច​យ៉ាងកក់ក្ដៅរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម ក៏ដូចជាសេចក្ដីសង្ឃឹមរបស់ប្រជាជនទីក្រុងហាណូយចំពោះកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េប្រកបដោយជោគជ័យផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top