• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មន្ត្រីជប៉ុន ហ្វីលីពីននិងអូស្ត្រាលីពិភាក្សាអំពីសន្តិសុខតំបន់

លោក នាយករដ្ឋមន្រ្តី Suga បានសម្ដែងនូវការប្រឆាំងជំទាស់គ្រប់កាយវិការដោយឯកតោ ភាគីទាំងអស់ សំដៅផ្លាស់ប្ដូរសភាព ការណ៍នៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung ព្រមទាំងចែករំលែកការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពរបស់ចិននាពេលថ្មីៗនេះ រួមទាំងការអនុវត្តច្បាប់ឆ្មាំការពារសមុទ្រថ្មីរបស់ចិនចាប់តាំងពីខែកុម្ភៈកន្លង មកផងដែរ។

នាវារបស់កម្លាំងឆ្មាំសមុទ្រចិននៅក្នុងតំបន់សមុទ្រជិតប្រជុំកោះជម្លោះ Diaoyu (ជប៉ុនហៅថា Senkaku) នៅសមុទ្រ Hoa Tung។ (រូបថត៖ AFP/VNA)


ថ្នាក់ដឹកនាំជប៉ុនបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដោយដាច់ដោយឡែកជាមួយសមភាគីហ្វីលីពីន និងអូស្ត្រាលី អំពីបញ្ហាក្នុងទំនាក់ទំនងទ្វេភាគី និងសុវត្ថិភាព សន្តិសុខតំបន់។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃទី១៩ខែឧសភា នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide និងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានឯកភាព សហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការថែរក្សាស្ថិរភាពនិងសន្តិភាពក្នុងតំបន់។ លោក នាយករដ្ឋមន្រ្តី Suga បានសម្ដែងនូវការប្រឆាំងជំទាស់គ្រប់កាយវិការដោយឯកតោ ភាគីទាំងអស់ សំដៅផ្លាស់ប្ដូរសភាពករណ៍នៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung ព្រមទាំងចែករំលែកការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពរបស់ចិននាពេលថ្មីៗនេះ រួមទាំងការអនុវត្តច្បាប់ឆ្មាំការពារសមុទ្រថ្មីរបស់ចិនចាប់តាំងពីខែកុម្ភៈកន្លង មកផងដែរ។         នារសៀលថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន លោក Nobuo Kishi បាន ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអូស្ត្រាលី លោក Peter Dutton ដើម្បី ពិភាក្សាអំពីទំនាក់ទំនងការពារជាតិទ្វេភាគីក៏ដូចជាបញ្ហាសន្តិសុខតំបន់ផ្សេងៗទៀត។

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការត្រីភាគីផ្នែកការពារជាតិជា មួយអាមេរិក ក៏ដូចជាដៃគូដទៃទៀត សំដៅថែរក្សានិងពង្រឹងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព បើកចំហរ សុវត្ថិភាព បរិយាប័ន្ននិងសម្បូររុងរឿង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top