• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មនុស្សរាប់ពាន់នាក់ទៅកាន់មណ្ឌលអក្សរសាស្ត្រ Van Mieu – Quoc Tu Giam ដើម្បីសុំអក្សរផ្ចង់នាដើមឆ្នាំ

តាមទស្សនៈទានប្រពៃណីថា រួមជាមួយទំនៀមទំលាប់សរសេរអក្សរ នាដើមឆ្នាំប្រជាជនវៀតណាមថែមទាំងមានទំនៀមទំលាប់សុំនិងជូនអក្សរ ក្នុងប៉ុន្មានថ្ងៃបុណ្យតេតប្រពៃណីទៀតផង។

ប្រជាជនទៅសុំអក្សរផ្ចង់នៅ Van Mieu - Quoc Tu Giam (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៦ខែមករា (ពោលគឺថ្ងៃទី២បុណ្យតេតឆ្នាំជូតទោស័ក) ប្រជាជនរាប់ពាន់នាក់នៅរដ្ឋធានីហាណូយ បានទៅកាន់មណ្ឌលអក្សរ សាស្ត្រ Van Mieu – Quoc Tu Giam ដើម្បីសុំអក្សរផ្ចង់នាដើមឆ្នាំ។

“ឆ្នាំណាគ្រួសារខ្ញុំក៏សុំអក្សរ “សុខសាន្ត” ដោយមានគោលបំណងថា នឹងជួបតែសេចក្ដីសុខសាន្តត្រាណក្នុងឆ្នាំថ្មី។
ចំពោះកូនៗ ខ្ញុំសុំអក្សរ “ឧស្សាហ៍” និង “ពូកែ”។ ហើយឆ្នាំណាពួកគាត់ប្រឡងគឺខ្ញុំសូមអក្សរ “ជាប់” ដើម្បីបួងសួងអោយពួកគាត់មានសំណាងល្អ”។ 

តាមទស្សនៈទានប្រពៃណីថា រួមជាមួយទំនៀមទំលាប់សរសេរអក្សរ នាដើមឆ្នាំប្រជាជនវៀតណាម ថែមទាំងមានទំនៀមទំលាប់សុំនិងជូនអក្សរ ក្នុងប៉ុន្មានថ្ងៃបុណ្យតេតប្រពៃណីទៀតផង។ នេះជាទំនៀមទំលាប់ពោរពេញ ទៅដោយអត្ថន័យខាងវប្បធម៌ ដោយបង្ហាញការគោរពចំណេះដឹង។

ពិធីបុណ្យអក្សរសាស្ត្រឆ្នាំជូតទោស័ក២០២០នៅមណ្ឌលអក្សរសាស្ត្រ Van Mieu – Quoc Tu Giam នឹងប្រព្រឹត្តទៅដល់អំណាច់ថ្ងៃទី ៥ ខែកុម្ភៈ។ ក្រៅពីសកម្មភាពសុំនិងជូនអក្សរផ្ចង់ នៅតែមានលំហតាំងបង្ហាញផលិតផលសិប្បកម្មរបស់ភូមិរបរប្រពៃណីលំហលេងល្បែងកំសាន្តប្រជាប្រិយ និងសកម្មភាពឧទ្ទេសនាមអំពីប្រពៃណីឧស្សាហ៍​ព្យាយាមសិក្សារៀនសូត្រនិងអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិវៀតណាមទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top