• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មនុស្សជាង ៨០០ នាក់បានស្លាប់ដោយសារព្យុះនិងទឹកជំនន់នៅអាស៊ីខាងត្បូង

នៅថ្ងៃទី ៣០ ខែវិច្ឆិកា អាជ្ញាធរនៃប្រទេសអាស៊ីខាងត្បូងជាច្រើនបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងការបាក់ដី ក្រោមឥទ្ធិពលនៃព្យុះ និងទឹកជំនន់នៅទូទាំងតំបន់ បានកើនឡើងរហូតដល់ជាង ៨០០ នាក់។ កិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះមនុស្សរាប់ម៉ឺននាក់ដែលត្រូវបានជម្លៀស បន្តត្រូវបានជំរុញនៅប៉ុន្មានថ្ងៃចុងសប្តាហ៍។

លទ្ធផលស្ថិតិដែលប្រកាសដោយអាជ្ញាធរបណ្តាប្រទេសបានឲ្យដឹងថា មានមនុស្សសរុបចំនួន ៤៣៥ នាក់បានស្លាប់នៅឥណ្ឌូនេស៊ី មនុស្ស ១៧០ នាក់បានស្លាប់នៅប្រទេសថៃ និងមនុស្ស ២ នាក់បានស្លាប់នៅម៉ាឡេស៊ី បន្ទាប់ពីខ្យល់ព្យុះបានបំផ្លិចបំផ្លាញនៅទូទាំងប្រទេសទាំងបី ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ។ លើសពីនេះ តាមការប៉ាន់ប្រមាណ មនុស្សជាង ៤ លាននាក់ ក្នុងនោះជិត ៣ លាននាក់នៅភាគខាងត្បូងប្រទេសថៃ និង ១,១ លាននាក់នៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី បានរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់។

ទីភ្នាក់ងារសមត្ថកិច្ចនៃបណ្តាប្រទេស កំពុងខិតខំព្យាយាមទៅដល់តំបន់ជាច្រើនដែលត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ដើម្បីជួយសង្គ្រោះមនុស្ស និងជំនះលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ជំរុញទំនាក់ទំនង​ភាពជាដៃគូលើ​គ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប្រ៊ុយណេ

ជំរុញទំនាក់ទំនង​ភាពជាដៃគូលើ​គ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប្រ៊ុយណេ

នៅរសៀលថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលជួប ព្រះចៅស៊ុលតង់ ប្រ៊ុយណេដារូសាឡឹម ហាជី ហាស់សាណាល់ បុលគៀស ក្នុងព្រះរាជដំណើរទស្សនកិច្ចនៅវៀតណាម។

Top