• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មនុស្សជាង ១៦០០ នាក់បានបរិច្ចាគឈាម និងប្លាកែតក្នុងរយៈពេលឈប់សម្រាក ៧ ថ្ងៃនៃបុណ្យតេត

ក្នុងអំឡុងពេលឈប់សម្រាកបុណ្យតេតរយៈពេល ៧ ថ្ងៃចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ មន្ទីរពេទ្យឈាមវិទ្យានិងបញ្ចូលឈាមមជ្ឈិម បានទទួលមនុស្សជាង ១៦០០ នាក់មកបរិច្ចាគឈាមនិងបរិច្ចាគប្លាកែត។ លទ្ធផលនេះគឺខ្ពស់ជាងឆ្នាំមុនៗ។
(រូបថត៖ មន្ទីរពេទ្យឈាមវិទ្យា-បញ្ចូលឈាមមជ្ឈិម)

ទន្ទឹមនឹងមនសិកានិងស្មារតីស្ម័គ្រចិត្តកាន់តែខ្ពស់របស់ប្រជាជន មនុស្សជាច្រើន បានជ្រើសរើស "ការបើកនិទាឃរដូវថ្មី" ដោយសកម្មភាពប្រកបដោយអត្ថន័យ ពោល គឺការបរិច្ចាគឈាមនៅដើមឆ្នាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបរិច្ចាក ឈាមបានក្លាយជាទម្លាប់ និងជាសម្រស់វប្បធម៌មួយរាល់ពេលដែលបុណ្យតេត និង និទាឃរដូវមកដល់ម្ដងៗ។

មុននោះ នៅចុងខែមករា មន្ទីរពេទ្យឈាមវិទ្យានិងបញ្ចូលឈាមមជ្ឈិម បានអំពាវនាវឱ្យមានការបរិច្ចាគឈាមមុនបុណ្យតេត នៅពេលដែលបរិមាណឈាមបម្រុង មានការថយចុះយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងកង្វះឈាមប្រមាណ ១ ម៉ឺនប្លោកសម្រាប់ បុណ្យតេត។ ក្រោយរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ អាស្រ័យដោយមាន ការរួមគ្នារបស់សហគមន៍ មន្ទីរពេទ្យបានជំនះពុះពារលើការខ្វះខាតឈាមបម្រុង សម្រាប់បុណ្យតេត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម-អូស្ត្រាលីដំណើរការកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៨

វៀតណាម-អូស្ត្រាលីដំណើរការកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៨

នាព្រឹកថ្ងៃទី១២ ខែសីហា នៅទីស្នាក់ការក្រសួងការពារជាតិ (ហាណូយ) ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Hugh Jeffrey អគ្គលេខាធិការរងនៃក្រសួងការពារជាតិអូស្ត្រាលី បានធ្វើជាសហប្រធាននៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អូស្ត្រាលី លើកទី៨។

Top