• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មនុស្សឆ្លងជំងឺរាតត្បាត Covid-19 មានចំនួនលើសពី ៨៥០.០០០ នាក់ ហើយជំងឺនេះបានឆ្លងរីករាលដាលនៅប្រទេសនិងដែនដីចំនួន ២០៣


 បាញ់ថ្នាំសំលាប់មេរោគដើម្បីការពារកុំអោយរីករាលដាលជម្ងឺ COVID-19 នៅប្រទេសអ៊ីតាលីកាលពីថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០  (ប្រភព៖ THX / TTXVN)
 

យោង​តាមទិន្នន័យថ្មីៗបំផុតពីមជ្ឈមណ្ឌលប្រព័ន្ធវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃសាកលវិទ្យាល័យ Johns Hopkins (អាមេរិក) កាលពីថ្ងៃនាថ្ងៃទី ១ ខែមេសា បានបង្ហាញថាជម្ងឺ Covid-19 បាន​រីករាល​ដាល​នៅ​ប្រទេស​និង​ដែន​ដី​ចំនួន​ ២០៣ ដោយមានអ្នកឆ្លងជាង ៨៥០.០០០ នាក់។ 

ទន្ទឹម​នឹងនេះ យោងតាមគេហទំព័រស្ថិតិ worldometers បានឲ្យដឹងថា គិតត្រឹមដំណាច់ថ្ងៃទី ៣១ ខែមីនា ចំនួន​ករណីឆ្លងជំងឺសរុបទូទាំងពិភពលោកបានឈានដល់ជិត ៨២ ម៉ឺនករណីផងដែរ។

គួរ​ជម្រាប​ថា ថ្ងៃទី ៣១ ខែមីនា ក៏ជាថ្ងៃដែលប្រទេសជាច្រើនបានកត់ត្រានូវចំនួនអ្នកស្លាប់ដោយជំងឺ Covid-19 ខ្ពស់​បំផុតចាប់តាំងពីជំងឺនេះបានផ្ទុះឡើង។ ជាក់ស្តែង ប្រទេសបារាំងបានកត់ត្រាអ្នកស្លាប់ដោយវីរុស SARS​-CoV-2 ជិត ៥០០ នាក់ក្នុងរយៈពេល ២៤ ម៉ោង។ ក្រសួងសុខាភិបាលបារាំងបានបញ្ជាក់ថាប្រទេសនេះ កំពុង​​ធ្លាក់​ចូលក្នុងវិបត្តិ ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនៃវិស័យ     សុខាភិបាលនោះឡើយ។ រីឯប្រទេស​អេស្បាញដែលជាប្រទេសផ្ទុះជំងឺរាតត្បាតCOVID-19 ធំទី ២ នៅអឺរ៉ុបក៏​បាន​ប្រកាស​ថា​មាន​អ្នក​ស្លាប់​ចំនួន​ ៨៤៩ នាក់ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបដោយជំងឺ Covid-19 នៅប្រទេសនេះឡើងដល់ជិត ៨.២០០ នាក់​ផងដែរ។
 
ចំណែកនៅ​អង់គ្លេសវិញ នាថ្ងៃទី ៣១ ខែមីនា អ្នកស្លាប់ដោយជំងឺរាតត្បាត Covid-19 មានចំនួន​ច្រើន​ជាង​ទ្វេដង​បើប្រៀប​ធៀប នឹងថ្ងៃមុន នៅពេល​ដែលអ្នកជំងឺមានចំនួន ៣៨១ នាក់ត្រូ​វបាន​ស្លាប់ ទោះបីជា​មន្ត្រី​សុខាភិបាល​វាយតម្លៃថាការឆ្លងរីករាលដាលនៃជំងឺនេះកំពុងថុយចុះជាបណ្តើរៗ។

សម្រាប់​នៅសហរដ្ឋអាមេរិកវិញ អ្នកស្លាប់ដោយសារវីរុស SARS-CoV-2 បានកើនឡើងដល់ជិត ៣.៤០០ នាក់ ក្នុងថ្ងៃ​ទី​៣១ ខែមីនា ដែលលើសពីចំនួនអ្នកស្លាប់ដែលធ្លាប់បាន​កត់ត្រានៅប្រទេសចិន​កាល​ពីមុនផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

ថ្លែងទៅកាន់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅគុយបា លោកបណ្ឌិត Ruvislei González Saez អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល ស្រាវជ្រាវគោលនយោបាយអន្តរជាតិរបស់គុយបា (CIPI) បានសង្កត់ធ្ងន់លើអត្ថន័យ ទ្វេដង នៃទិវាជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ សម្រាប់វៀតណាម និងពិភព លោក។

Top