• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបូរីកំពុងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង

នាយករដ្ឋមន្រ្តីង្វៀនស្វឹនភុកបាននិយាយជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី Lee Hsien Loong (រូបថត៖ TTXVN)
 

នាថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong។

នៅក្នុងកិច្ចសន្ទនានេះ នាយករដ្ឋមន្រ្តីទាំងពីររូប បានឯក ភាពគ្នាថា ភាពជាដៃគូយុទ្ធសាស្ត្រកំពុងអភិវឌ្ឍន៍ ប្រកប ដោយប្រសិទ្ធភាព និងជាក់ស្តែង ព្រមទាំងអះអាងថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យ ដែលភាគីទាំងពីរមានសក្តានុពលនិងភាពខ្លាំង ដូចជា កសិកម្មនិងជលផល ហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន អប់រំនិងបណ្តុះបណ្តាល ហេដ្ឋារចនាសម្ព័ន្ធជាដើម។ ទន្ទឹមជាមួយគ្នានោះ ពង្រីកទៅក្នុងវិស័យដែលឆ្លើយតបនឹងតម្រូវ ការនៃឧស្សាហូបនីយកម្ម ៤.០ ដូចជាការអភិវឌ្ឍថាមពលស្អាត ដំណោះស្រាយទីក្រុងឆ្លាតវៃ ការច្នៃប្រឌិត សេដ្ឋកិច្ចឌីជីថលនិងឌីជីថល ជាពិសេសបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។

ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុក ដាក់ដូចគ្នា។  ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្រ្តីទាំងពីររូបបានបញ្ជាក់ពីសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការការ រក្សាសន្តិភាព ស្ថិរភាពនិងការដោះស្រាយជំលោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ឆ្ពោះទៅសម្រេចបានក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្តែងនិងមានប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top