• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រះមហាក្សត្រ Charles III ថ្លែងព្រះរាជបន្ទូលនៅសភាអង់គ្លេសជាលើកដំបូង

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ព្រះមហាក្សត្រ Charles III បានអញ្ជើញថ្លែងព្រះរាជ បន្ទូលលើកដំបូងទៅកាន់សភាអង់គ្លេសបន្ទាប់ពីទ្រង់ឡើងគ្រោងរាជ្យ។
  ព្រះមហាក្សត្រ Charles III ថ្លែងព្រះរាជបន្ទូលទៅកាន់សភាអង់គ្លេសនៅវិមាន Westminster ទីក្រុងឡុងដ៍ នៅថ្ងៃទី ១២ ខែកញ្ញា។ (រូបថត៖ AFP/VNA)  

ថ្លែងនៅក្នុង ពិធីមួយនៅវិមាន Westminster ព្រះមហាក្សត្រ Charles III បានបង្ហាញការឧទ្ទិសដឹង គុណដល់ព្រះមហាក្សត្រិយានី Elizabeth II ដែលទើបសោយទីវង្គតនាពេលថ្មីៗនេះ ហើយបានបញ្ជាក់ពីការប្រកាន់ខ្ជាប់នូវគោលការណ៍នៃរដ្ឋាភិបាលរដ្ឋធម្មនុញ្ញ។ ព្រះ មហាក្សត្រ Charles III ក៏បានសង្កត់ធ្ងន់លើតួនាទីគន្លឹះ និងប្រពៃណីសំខាន់ៗនៃ ស្ថាប័ននីតិបញ្ញត្តិចំពោះប្រទេសជាតិផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះដែរ មេដឹកនាំ នៃសភាទាំងពីររបស់អង់គ្លេសបានចូលរួមរំលែកទុក្ខដល់ព្រះមហាក្សត្រ Charles III។ មុននោះ កាលពីថ្ងៃទី ៩ ខែកញ្ញា ក្នុងព្រះរាជបន្ទូលជាសាធារណៈលើកដំបូងបន្ទាប់ពី ការសោយទីវង្គត់របស់ព្រះមហាក្សត្រីយានី Elizabeth II ព្រះមហាក្សត្រ Charles III បានសម្ដែងការគោរពជូនព្រះមាតារបស់ទ្រង់ ហើយបានបញ្ជាក់ថា ទ្រង់នឹងធ្វើតាមគំរូ របស់ព្រះមាតា។ គួរបញ្ជាក់ថា ព្រះមហាក្សត្រ Charles III បានប្រសូតនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ១៩៤៨ នៅវិមាន Buckingham ទីក្រុងឡុងដ៍ ដែលជាកូនប្រុសច្បងរបស់ ព្រះមហាក្សត្រិយានី Elizabeth II និងព្រះអង្គម្ចាស់ Philip ។ ព្រះអង្គបានក្លាយជាអ្នក ស្នងរាជសម្បត្តិបន្ទាប់ពីព្រះមាតាឡើងគ្រងរាជ្យនៅឆ្នាំ ១៩៥២៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top