ព័ត៌មាន
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៧ មករា តាមរយៈសារព័ត៌មានកម្ពុជា៖ ជ័យជំនះនៃស្មារតីសាមគ្គីភាពរំដោះជាតិ និងមិត្តភាពជាអ្នកជិតខាង
ក្នុងពេលជាមួយគ្នានោះ នៅលើកាសែតបោះពុម្ព និងកាសែតអនឡាញ់ជាភាសា អង់គ្លេសរបស់ ខ្មែរថាមស៍ បានចុះផ្សាយអត្ថបទរបស់លោក អ៊ុច លាង ប្រធាន សមាគមអតីតនិស្សិតកម្ពុជា ដែលធ្លាប់ទៅសិក្សានៅប្រទេសវៀតណាម (CAVA) ប្រធានស្តីទីនៃនាយកដ្ឋានស្រាវជ្រាវអាស៊ី-អាហ្វ្រិក និងមជ្ឈិមបូព៌ា បណ្ឌិតសភាទំនាក់ ទំនងអន្តរជាតិកម្ពុជា បានធ្វើអត្ថាធិប្បាយថា មិត្តភាពកម្ពុជា-វៀតណាម គឺជា និមិត្តរូបដ៏ភ្លឺស្វាងនៃស្មារតីសាមគ្គីភាពអន្តរជាតិ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាង ប្រទេសជិតខាងទាំងពីរ។ ប្រធាន CAVA លោក អ៊ុច លាង បានចាត់ទុកថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៧ មករា បានបង្ហាញពីស្មារតីសាមគ្គីភាពអន្តរជាតិដ៏ធំធេង រវាងប្រជាជន និងកងទ័ពកម្ពុជា-វៀតណាម។
នៅក្នុងអត្ថបទមួយចុះថ្ងៃទី៥ ខែមករា គេហទំព័រព័ត៌មានដើមអម្ពិល (DAP News) បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “ការខួបអនុស្សាវរីយ៍ លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា៖ ស្មារតីសាមគ្គីភាពក្នុងបុព្វហេតុរំដោះជាតិ” ជាមួយ សារដ៏មានអត្ថន័យជាច្រើនអំពីមិត្តភាពវៀតណាម-កម្ពុជា។ DAP News បានធ្វើអត្ថាធិប្បាយថា ក្នុងបរិបទដែលស្ថានការណ៍ពិភពលោក និងតំបន់បន្តមាន ភាពស្មុគស្មាញ ស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីនៃថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ជាមួយនឹងការជួយឧបត្ថម្ភទៅវិញទៅមករវាងកម្ពុជា និងវៀតណាមនោះ ប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ឡើងដល់កម្រិត ថ្មីមួយ៕