• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព័ត៌មានថ្មីបំផុតស្ដីពីករណីនាវិកវៀតណាម៦នាក់បាត់ខ្លួននៅជិតកោះ Jeju

ក្នុងមួយថ្ងៃ ២ លើកនៅទីស្នាក់ការក្រុមប្រឹក្សាទីក្រុង អាជ្ញាធរទីក្រុងនឹងធ្វើ បច្ចុប្បន្នកម្មនូវព័ត៌មានស្ដីពីដំណើរការនិងលទ្ធផលស្វែងរកទៅកាន់គ្រួសារញាតិសន្ដានរបស់បណ្ដានាវិក។

កន្លែងកើតហេតុនៃករណីភ្លើងឆាប់ឆេះនាវានេសាទនៅតំបន់សមុទ្រកោះ Jeju កាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅ (រូបថត៖ AFP/TTXVN)

ពាក់ព័ន្ធដល់ករណីដែលនាវិកវៀតណាមចំនួន ៦ នាក់បានបាត់ខ្លួននៅជិតកោះ Jeju នោះ នាថ្ងៃទី២១ ខែវិច្ឆិកា តំណាងស្ថានទូតវៀតណាមប្រចាំកូរ៉េខាងត្បូងបានបញ្ជូនកម្មាភិបាលទៅកាន់ Tongmyeong ដើម្បី ជួបជុំ លើកទឹកចិត្តគ្រួសារញាតិសន្ដានរបស់ក្រុមនាវិកពោលខាងលើ ហើយជួបធ្វើការជាមួយ ប៉ូលីសនិងអង្គភាពស្វែងរកជួយសង្គ្រោះផងដែរ។ គ្រួសារញាតិសន្ដានគ្រប់រូបរបស់ក្រុមនាវិករងគ្រោះត្រូវបានអាជ្ញាធរទីក្រុង Tongyeong រៀបចំទីស្នាក់នៅ រថយន្តជូនទៅទីស្នាក់ការក្រុមប្រឹក្សាទីក្រុងដើម្បីទទួលព័ត៌មាន។

ក្នុងមួយថ្ងៃ ២ លើក នៅទីស្នាក់ការក្រុមប្រឹក្សាទីក្រុង អាជ្ញាធរទីក្រុងនឹងធ្វើ បច្ចុប្បន្នកម្មនូវព័ត៌មានស្ដីពីដំណើរការនិងលទ្ធផលស្វែងរកទៅកាន់គ្រួសារញាតិសន្ដានរបស់បណ្ដានាវិក។ រហូតមកដល់ពេលនេះបានស្រង់ឧបករណ៍ប្រដាប់ប្រដារមួយចំនួន ប៉ុន្តែមិនទាន់កំណត់បានថា គឺកំទិចកំទីពីនាវាឆាប់ឆេះដែរឬអត់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top