កម្មវិធីនេះ
ដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំប្រទេសឡាវ សម្របសម្រួលជាមួយក្រសួងការបរទេសឡាវរៀបចំឡើង
ដោយមានការចូលរួមពីកម្មាភិ បាលនិងបុគ្គលិកនៃស្ថានទូតបណ្តាប្រទេសសមាជិកអាស៊ាន
ប្រចាំឡាវ តំណាងក្រសួងការបរទេសឡាវនិងប្រជាជនជាច្រើននៃរដ្ឋធានីវៀងច័ន្ទ។
“ទិវាគ្រួសារអាស៊ាន”
មិនត្រឹមតែជាឱកាសដើម្បីអបអរសាទរទិវាបង្កើតអាស៊ានប៉ុណ្ណោះទេ
ថែមទាំងជាឱកាសមួយ ដើម្បីលើកតម្កើងសាមគ្គីភាពក្នុងចំណោមប្រទេសជាសមាជិកផងដែរ។
ទន្ទឹមនឹងនោះ នេះក៏ជាឱកាសសម្រាប់ស្ថានទូតអាស៊ានប្រចាំប្រទេសឡាវ
ក្នុងការចែករំលែកភាពសប្បាយរីករាយ វប្បធម៌និងចំណងមិត្តភាព
ដើម្បីបង្ហាញពីស្មារតីនៃសាមគ្គីភាព និងរួមគ្នាកាន់តែខ្លាំងក្លាជាង។
គណៈប្រតិភូបានចូលរួមក្នុងវគ្គហាត់ប្រាណ Aerobic ដ៏រស់រវើក។ សកម្ម ភាពកីឡាមិនត្រឹមតែនាំមកនូវស្មារតីសុខស្រួល និងលើកកម្ពស់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីនៃសាមគ្គីភាព និងភាពជាដៃគូនៃសហគមន៍អាស៊ានផងដែរ៕