• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ជាង ៧៨៤,០០០ ករណី


 បុគ្គលិកសុខាភិបាលបញ្ជូនអ្នកជម្ងឺឆ្លងជម្ងឺ COVID-19 ទៅដាក់លើឧទ្ធម្ភាគចក្រនៅ Strasbourg ប្រទេសបារាំងកាលពីថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០  (ប្រភព៖ AFP / TTXVN)
 

យោងតាមទិន្នន័យរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី៣១ ខែមិនា (តាមម៉ោង​វៀតណាម) ពិភពលោកបានកត់ត្រាករណីឆ្លងជម្ងឺ COVID-19 សរុបចំនួន ៧៨៤.៣៨១ ករណីដែល​ក្នុង​នោះ ​អ្នកស្លាប់មានចំនួន ៣៧.៧៨០ នាក់។
 
នកឆ្លង​ជម្ងឺ COVID-19  នៅទូទាំងទ្វីបអឺរ៉ុបបានបន្តកើនឡើងដោយមានករណីឆ្លងវីរុស SARS-CoV-2 សរុបបាន​កើនឡើងដល់ជិត ៤០ ម៉ឺននាក់ ក្នុងនោះប្រទេសអ៊ីតាលីជាប់លំដាប់ថ្នាក់ទី១ ដោយមាន​អ្នក​ឆ្លង​ជាង​ ១០  ម៉ឺននាក់ និងអ្នកស្លាប់បានកើនឡើងដល់ ១១.៥៩១ នាក់ផងដែរ។
 
នាបច្ចុប្បន្ន​ ប្រទេសអេស៉្បាញជាប្រទេសដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុតលំដាប់ទី ២ ដោយសារជំងឺ​រាត​ត្បាត​ COVID-19   ដែលមានករណីឆ្លងជាង ៨៥.០០០ ករណី និងមានអ្នកស្លាប់ចំនួន ៨១២ នាក់បន្ថែម​ទៀត​។ រីឯនៅប្រទេសអាឡឺម៉ង់ វិញគិតត្រឹមដំណាច់ថ្ងៃទី ៣០ ខែមីនា បានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុប​ចំនួន ៥៧.២៩៨ ករណីផងដែរ។
 
ទន្ទឹមនឹងនេះដែរ នៅ​សហរដ្ឋ​អាមេរិក​វិញ​យោង​តាម​ទិន្ន​ន័យ​របស់​មជ្ឈមណ្ឌល​ប្រព័ន្ធ​វិទ្យាសាស្ត្រ​និង​បច្ចេកទេស​ (CSSE) ធ្វើបច្ចុប្បន្នភាពនៅវេលាម៉ោង ៧ យប់ថ្ងៃទី ៣០ ខែមីនា (ម៉ោង GMT) បានកត់ត្រាថា មានករណីវិជ្ជ​មាន​ជំងឺ COVID-19 ជាង ១៥០,០០០ ករណី ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ២.៨២៨ នាក់៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។

Top