• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីសម្ពោធស្ដូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត មណ្ឌលគិរី

នាថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩ នៅខេត្តមណ្ឌលគិរី ភាគឦសាននៃព្រះរាជាណាចក្រកម្ពុជាបានប្រព្រឹត្តិទៅពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ដូបមិត្តភាពវៀតណាម - កម្ពុជា។

 ស្ដូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត មណ្ឌលគិរី

អញ្ជើញថ្លែងនៅទីនេះ លោក ញ៉ែមវ៉ាលី អនុប្រធានអចិន្ត្រៃនិងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកស្វាយ សំអៀង អភិបាលខេត្តមណ្ឌលគិរី បានសង្កត់ធ្ងន់ថា ប្រជាជនកម្ពុជាមិនអាចបំភ្លេចបានឡើយនូវការជួយឧបត្ថម្ភគាំទ្ររបស់វៀតណាម និងកងទ័ពស្ម័គ្រចិត្ត​វៀត​ណាម​ក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នាំមកនូវការរស់រានមានជីវិតឡើងវិញ និងអភិវឌ្ឍន៍សម្រាប់កម្ពុជា ហើយអះអាងថាបើគ្មាន ជ័យជម្នះ ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ នោះ នឹងគ្មានប្រទេសកម្ពុជាដូចសព្វថ្ងៃនេះឡើយ។

សំណង់ស្ដូបមិត្តភាពនេះ គឺកាន់តែមានអត្ថន័យ នៅពេលដែលបានសម្ពោធដាក់ឲ្យបើប្រាស់ចំនឹងឱកាសកងទ័ពនិងប្រជាជនកម្ពុជាកំពុងរៀបចំសកម្មភាពជាក់ស្ដែងជាច្រើន ដើម្បីរំលឹកខួបលើកទី ៤០ ទិវាផ្តួលរំលំ របបប្រល័យពូជសាសន៍ប៉ុលពត (ថ្ងៃទី ១ ខែមករា) ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅស្ថានីយ៍រថភ្លើង Dong Dang ខេត្តឡាងសឺន លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានមួយចំនួន លើការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមផងដែរ។

Top