• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកខួបលើកទី ៧៦ ទិវាយុទ្ធជនពិការ យុទ្ធជនពលីនៅកម្ពុជា

ក្នុងពិធីនេះ គណៈប្រតិភូបានស្មឹងស្មាតមួយនាទី ដើម្បីរំលឹកដល់គុណូបការៈ របស់វីរយុទ្ធជនពលីវៀតណាម ជាពិសេសកម្មាភិបាល និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្ដ វៀតណាមដែលបានលះបង់ជីវិតឬមួយផ្នែកនៃសាច់ស្រស់ឈាមស្រស់របស់ខ្លួននៅកម្ពុជាក្នុងសម័យសង្គ្រាម ដើម្បីជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងរួម ចំណែកពូនជ្រុំចំណងមិត្តភាពប្រពៃណី និងសាមគ្គីភាពរវាងប្រជាជននៃប្រទេស ទាំងពីរ។
  លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ដាក់កម្រងផ្កានៅវិមានមិត្តភាពវៀតណាម - កម្ពុជា នៅទីក្រុងភ្នំពេញ។ (រូបថត៖ អ្នកយកព័ត៌មាន/VOV-ភ្នំពេញ)  
  គណៈប្រតិភូក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ យន្ត មីន ចូលរួមក្នុងពិធី។ (រូបថត៖ អ្នកយកព័ត៌មាន/VOV-ភ្នំពេញ)  

ក្នុងឱកាសរំលឹកខួបលើកទី ៧៦ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣) នាថ្ងៃទី ២៧ កក្កដា ស្ថានទូត វៀតណាមតំណាងសហគមន៍ជនវៀតណាមនៅកម្ពុជា និងតំណាង ក្រសួងការពារជាតិ កម្ពុជា បានមកអុជធូបទទៀន និងដាក់កម្រងផ្កា នៅវិមានមិត្តភាពវៀតណាម-កម្ពុជា នៅរាជ ធានីភ្នំពេញ។

ក្នុងពិធីនេះ គណៈប្រតិភូបានស្មឹងស្មាតមួយនាទី ដើម្បីរំលឹកដល់គុណូបការៈ របស់វីរយុទ្ធជនពលីវៀតណាម ជាពិសេសកម្មាភិបាល និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្ដ វៀតណាមដែលបានលះបង់ជីវិតឬមួយផ្នែកនៃសាច់ស្រស់ឈាមស្រស់របស់ខ្លួននៅកម្ពុជាក្នុងសម័យសង្គ្រាម ដើម្បីជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងរួម ចំណែកពូនជ្រុំចំណងមិត្តភាពប្រពៃណី និងសាមគ្គីភាពរវាងប្រជាជននៃប្រទេស ទាំងពីរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Nguyen Huy Tang បានសង្កត់ធ្ងន់ថា៖ នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏ ជាព្រឹត្តិការណ៍ដែលរួមចំណែកអប់រំមនុស្សជំនាន់ក្រោយនៃប្រជាជាតិទាំងពីរ ដើម្បី បន្តពង្រីកប្រពៃណីនៃទំនាក់ទំនងល្អប្រសើរ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង រួមដៃគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសទាំងពីរ វៀតណាម-កម្ពុជា ឱ្យកាន់តែរីកចម្រើន

តាងនាមគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដែលអញ្ជើញចូលរួមក្នុងពិធី នេះ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ប្រជាជនកម្ពុជាម្នាក់ៗតែងតែដឹងគុណចំពោះវៀតណាម ដែលបានជួយ រំដោះកម្ពុជា ហើយសហការជាមួយកម្ពុជា ដើម្បីកម្ទេចពួកប្រល័យពូជសាសន៍៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top