• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកលំហរជំនួយឧបត្ថម្ភដល់សហគមន៍ Blockchain ដំបូងបង្អស់នៅ វៀតណាម


 កន្លែងអានសៀវភៅនិងជួបប្រាស្រ័យទាក់ទងគ្នានៅ All in Station (AIS)

 លំហរជំនួយឧបត្ថម្ភអេកូឡូស៊ី Blockchain ដំបូងបង្អស់នៅវៀតណាម - All in Station (AIS) បាន​ដាក់​ដំណើរការ​ជាផ្លូវការ​ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០១៨។ AIS មានផ្ទៃដី សរុបជិត ១០០០ ម៉េត្រការ៉េ ស្ថិត​នៅ​ខ័ណ្ឌ​២ទីក្រុងហូជីមិញ ដោ​យមាន​តំបន់​ជាច្រើន​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​សកម្ម​សំរាប់​សកម្មភាផ្សេ​ងៗ​គ្នាដូច​ជា បណ្ណាល័យ​អាន​សៀវភៅ កន្លែងធ្វើការតាមក្រុម​ៗ ជាដើម។
​ 
ថ្លែង​មតិក្នុង​ពិធិនេះ លោក នាយក AIS លោក Ha Hoang Linh បានឲ្យដឹងថា បដិវត្តន៍​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យាលើក​ទី៤និនាយដោយឡែក និង ខឿ​នឧស្សា ហកម្ម  B​lockchain (បច្ចេក​វិទ្យារក្សា​ទុក​និង​ផ្សាយ​ព័ត៌មាន​ដោយប្លុក​នានា​ដែល តភ្ជាប់គ្នានិងបើកទូលាយតាមពេលវេលា)​ កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លា នៅលើ​ពិភព លោក ពីរ​បៀបផលិត​កម្ម ផ្គត់ផ្គង់សេវាកម្ម ធ្វើអាជីវកម្ម ដល់​របៀប ប្រើប្រា​ស់​និង ប្រាស្រ័យ​ទាក់​ទង​គ្នាផង​ដែរ​។ទាំងនោះគឺជាកម្លាំងចលករថ្មីក្នុងការ កែទម្រង់អភិវឌ្ឍ​ន៍យ៉ាងលោតផ្លោះ  និងជា​ឱកាស​មាសមួ​យ​ដែល​វៀត​ណា​ម​អាច ទាក់ទងនិងក្តាប់យកនូ​វសមិទ្ធិផលខាងវិទ្យាសាស្ត្របច្ចេកវិ​ទ្យាឲ្យទាន់ពេលវេលា។​ បេសក​កម្ម​របស់​  AIS គឺជាការតភ្ជាប់បណ្តាញនានាជាមួយគ្នា និងជួយឧបត្ថម្ភ ខាង​គោល​នយោបាយ​សំរាប់​ប្រព័ន្ធ​អេកូឡូស៊ី​ Blockchain និង Start-up ត្រូ​វបាន បង្កើតឡើង៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top