• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកពិព័រណ៍” បដិវត្តខែសីហា - ព្រឹត្តិការណ៍ដ៏ត្រចេះត្រចង់នៃប្រវត្តិសាស្ត្រ”

នាព្រឹកថ្ងៃទី ១៨ ខែសីហា នៅទីក្រុងហាណូយ សារមន្ទីរប្រវត្តិសាស្រ្តយោធាវៀតណាម សហការជាមួយនាយកដ្ឋានឯកសារនិងកាលប្បវត្តិជាតិ និងសារមន្ទីរប្រវត្តិសាស្ត្រជាតិវៀតណាម បានបើកការតាំងពិព័រណ៍ “ បដិវត្តន៍ខែសីហា - សញ្ញាសម្គាល់ក្រហមនៃប្រវត្តិសាស្ត្រ” ។

ពិធីបើកពិព័រណ៍“ បដិវត្តខែសីហា - ព្រឹត្តិការណ៍ដ៏ត្រចេះត្រចង់នៃប្រវត្តិសាស្ត្រ” (រូបថត៖ TTXVN)


ពិព័រណ៍នេះបានឧទ្ទេសនាម អំពីឯកសារ រូបភាពនិងវត្ថុនានាជាង ៣០០។ ផ្នែកទី ១ នៃការតាំងពិព័រណ៍នេះមានប្រធានបទ “រដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រ” ដែលតាំងបង្ហាញរូបភាពនិងវត្ថុនានាដោយបញ្ជាក់ពីឋានៈដ៏មហិមានិងមានតម្លៃជាប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃបដិវត្តខែសីហានិងការបង្កើតឡើងប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ (នាបច្ចុប្បន្ននេះគឺជាសាធារណរដ្ឋសង្គមនិយម វៀតណាម ) ក្នុងការតស៊ូប្រយុទ្ធជាប្រវត្តិសាស្ត្រ ដើម្បីកសាងនិងការពារប្រទេសជាតិ។

រីឯប្រធានបទ “អំណាចនៃជំនឿ” គឺជាប្រធានបទទី ២ នៃការតាំងពិព័រណ៍នេះ ដោយបង្ហាញអំពីរូបភាព ឯកសារ និងវត្ថុដែលឆ្លុះបញ្ចាំងពីការដឹកនាំរបស់បក្ស ការអនុវត្តដោយមានភាពច្នៃប្រឌិត រួមជាមួយនឹងបទពិសោធន៍ ពីជ័យជំនះនៃបដិវត្តខែសីហា ក្នុងបុព្វហេតុតស៊ូប្រយុទ្ធរំដោះនិងឯកភាពប្រទេសជាតិផងដែរ។

“បន្តបោះជំហានពោរពេញទៅដោយក្តីរុងរឿង” គឺជាប្រធានបទទី៣ ដែលណែនាំអំពីរូបភាព ឯកសារនិងវត្ថុជាច្រើនដោយសង្ខេបជាទូទៅនូវសមិទ្ធិផលដ៏ធំធេងនិងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រអស់រយៈពេលជាង ៣០ ឆ្នាំនៃការអនុវត្ត គោលមាគ៌ាផ្លាស់ប្តូរថ្មីប្រទេសជាតិ របស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top