• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យអាវផាយ របស់កុមារវៀតណាម - ឆ្ពោះទៅរកប្រភពដើម

ពិធីបុណ្យ អាវផាយ របស់កុមារវៀតណាមលើកទី ១ និងវគ្គផ្តាច់ព្រ័ត្រនៃការប្រឡង “ឯកអគ្គរដ្ឋទូតអាវផាយ កុមារវៀតណាម ឆ្នាំ ២០២២” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុង Viet Tri ខេត្ត Phu Tho។
  តារាបង្ហាញម៉ូតកុមារ សម្រាំង Ao Dai។ (រូបថត៖ Trung Kien/TTXVN)  

វគ្គផ្តាច់ព្រ័ត្រនេះមានការចូលរួមពីបេក្ខជនឆ្នើមចំនួន ៧០ នាក់ដែលមានវ័យអាយុចាប់ពី ៥-១៥ ឆ្នាំ ដែលបានសម្តែងយ៉ាងក្លៀវក្លានូវសម្រាំង Ao Dai ចំនួន៦ ក្រោមប្រធានបទ "ឆ្ពោះទៅរកប្រភពដើម"។ ក្រៅពីគំរូឆ្នើមទាំង ៧០រូប នៃកម្មវិធីប្រឡង “ឯកអគ្គរដ្ឋទូតអាវផាយ កុមារវៀតណាម” រាត្រីផ្តាច់ព្រ័ត្រក៏មានការចូលរួមពីតារាបង្ហាញម៉ូតកុមារអាជីព មកពីគ្រប់ទិសទីទូទាំងប្រទេសផងដែរ។

នៅចុងបញ្ចប់នៃកម្មវិធី គណៈកម្មាធិការរៀបចំបានប្រគល់វិញ្ញាបនបត្រ និងជូនអំណោយដល់ឯកអគ្គរដ្ឋទូតអាវផាយកុមារវៀតណាម កំពូលទាំង ២០ និងកំពូលទាំង ១០; ផ្តល់កិត្តិយសជូនឯកអគ្គរដ្ឋទូតអាវផាយ កុមារវៀតណាមចំនួន ៦រូប រួមមានកុមារ ២នាក់មកពីភាគខាងជើង ម្នាក់មកពីភូមិភាគកណ្តាល និងម្នាក់ទៀតមកពីភាគខាងត្បូង។ បេក្ខជនពីររូបគឺ Nguyen Gia Bao និង Nguyen Tri Nam Kha មកពីខេត្ត Yen Bai និង Binh Duong បានក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រឡងឯកអគ្គរដ្ឋទូតអាវផាយ កុមាររបស់វៀតណាមឆ្នាំ ២០២២៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top