• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីជួបសំណេះសំណាលជាមួយសាក្សីប្រវត្តិសាស្ត្រ “កងទ័ពរបស់ព្រះពុទ្ធ” លើទឹកដីកម្ពុជា

នាយប់ថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ អគ្គស្នងការដ្ឋាននយោបាយកងទ័ពប្រជាជន​វៀត​ណាម​ចំណុះក្រសួងការពារប្រទេសវៀតណាម បានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយសាក្សីប្រវត្តិសាស្ត្រ “កងទ័ពរបស់ព្រះពុទ្ធ”  លើទឹកដីកម្ពុជា។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះមាន៖ ឧត្តមសេនីយ៍ឯក លោក ផានវ៉ាន់យ៉ាង (Phan Van Giang) ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម  ឧត្តមសេនីយ៍ឯក លោក  ង្វៀន ត្រុងងា (Nguyen Trong Nghia) អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម។ អញ្ជើញចូលរួមក្នុងពីធីនេះក៏មាន៖ លោកប្រធានសមាគមន៍មិត្តភាពវៀតណាម -កម្ពុជា វូម៉ៅ (Vu Mao) អ្នកតំណាងឲ្យបណ្តាក្រសួង​ ផ្នែក ស្ថាប័នមជ្ឈិម។

ក្នុងពិធីនេះ សាក្សីប្រវិត្តិសាស្ត្រមួយចំនួនបានរៀបរាប់នូវរឿងរ៉ាវអំពីសង្គ្រាមការពារខ្សែព្រំដែនភាគនិរតីមាតុភូមិវៀតណាម អត្ថន័យនៃជ័យជម្នះរបបប្រល័យពូជសាសន៍ និងតំលៃនៃសន្តិសុខ ឯករាជ្យដែលប្រជាជន​វៀត​ណាម​ - កម្ពុជាបានដណ្តើមបាន ភាពជិតស្និទ្ធស្នាលរវាងប្រជាជនកម្ពុជា និងកងទ័ពស្ម័គ្រចិត្ត អ្នកជំនាញ​វៀត​ណាម​។


ទិដ្ឋភាពរួម​នៃ​​ពិធីនេះ

ក្នុងជំនួបនេះដែរ លោកវរសេនីយ៍ឯក ង្វៀន វ៉ាន់ហ៊ុង (Nguyen Van Hong) (អតីតមេបញ្ជាកងពលធំ ៣០៩ រណសិរ្ស ៤៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាម នៅប្រទេសកម្ពុជា)  ជាមនុស្សម្នាក់បានប្រយុទ្ធជាផ្ទាល់លើទឹកដីកម្ពុជាំបានចែករំលែកថា៖ លោកបាននិពន្ធសៀវភៅ ៤ ក្បាលដែលសរសេរអំពីសមរភូមិកម្ពុជា។ ក្នុងនោះ សៀវភៅដែលមានចំណងជើងថា “សង្គ្រាមត្រូវអនុវត្តន៍ដោយការបង្ខំ” បានសរសេ នាឆ្នាំ២០០៤ ដែលពិព័រណ៍នាអំពីដំណើរការ​តស៊ូរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមបានសហការជាមួយប្រជាជនកម្ពុជា ដើម្បីផ្តួលរលំរបបប្រល័យពូជសាសន៍​។ បន្ទាប់មកសាច់រឿងនេះបានផលិតជាភាពយន្តឯកសារដែលមាន ១០ ភាគ។

បន្ទាប់ពីបណ្តេញពួកប៉ុលពតឈ្លានពានខ្សែព្រំដែនភាគនិរតីមាតុភូមិវៀតណាម កងទ័ពវៀតណាមបន្តបំពេញភារកិច្ចដ៏ខ្ពង់ខ្ពស់  ជួយគាំទ្រកម្ពុជាក្នុងការស្តារនិងកសាងទឹកដីកម្ពុជារស់ឡើងវិញ។ ក្នុងជំនួបនេះ វរសេនីយ៍ ឯក    ឯក ឧត្តម រ៉េម កាន់ អនុពន្ធយោធាកម្ពុជាប្រចាំនៅវៀតណាម និង លោកវរសេនីយ៍ឯក ឡា វ៉ាន់ញ៉ (Le Van Nho) - អតីតយុទ្ធជនលើរណសិរ្ស ៤៧៩ ក៏បានចែករំលែកនូវអនុវស្សាវរីយ៍មិនអាចបំភ្លេចបានទេ អំពីពេលវេលាដែលកងទ័ពប្រជាជនវៀតណាមបានប្រយុទ្ធ នៅទឹកដីកម្ពុជា ក៏ដូចជាមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនកម្ពុជាសំរាប់កងទ័ពស្ម័គ្រចិត្តវៀតណាម។

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការវៀតណាម -កម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបត្តិការខាងការពារប្រទេសដែលទទួលបានផ្លែផ្កាជាច្រើន។ នាពេលខាងមុខឆាប់ៗ នេះ វៀតណាម និងកម្ពុជានឹងបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីកសាងខ្សែព្រំដែនមិត្តភាព អប់រំយុវជនភាពប្រពៃណីអំពីការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ./.

 

តាមកាសែត tintuc /
ទីភ្នាក់ងារសារព័ត៌មានវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top