• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីជប់លៀងទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកជូនប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវភរិយា

នាយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវភរិយា បានអញ្ជើញរៀបចំពិធីជប់លៀងជូនប្រធានាធិបតី Yoon Suk Yeol និងលោកជំទាវភរិយាដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយាអញ្ជើញស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវភរិយា (រូបថត៖ Trong Phu/VOV)

ថ្លែងមតិក្នុងពិធីទទួល ប្រធានរដ្ឋ លោក Vo Van Thuong បានរំលឹកថា រយៈពេលជាង ៨០០ ឆ្នាំមុន គ្រួសារវៀតណាម ត្រកូល Ly បានតាំងទីលំនៅ ចូលរួមការពារ និងកសាងប្រទេសកូរ៉េខាងត្បូង។ សព្វថ្ងៃនេះ ប្រទេសទាំងពីរបានក្លាយជាដៃគូដ៏សំខាន់បំផុតរបស់គ្នាទៅវិញទៅមក តែងតែគាំទ្រ និងជួយគ្នាទៅវិញទៅមក ដើម្បីការអភិវឌ្ឍរួមរបស់ប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ការពង្រឹងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង គឺស្របតាមសេចក្តីប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជនទាំងពីរ រួមចំណែកជាក់ស្តែងក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៃតំបន់ និងពិភពលោក។

រីឯខ្លួនវិញ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានមានប្រសាសន៍ថា ប្រទេសទាំងពីរកំពុងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ តាមរយៈការជួបប្រាស្រ័យប្រជា ជន  នៃប្រទេសទាំងពីរ  នឹងធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែជិតស្និទ្ធ។  ទន្ទឹមនឹងការរីកចម្រើនយ៉ាងខ្លាំងនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ កូរ៉េខាងត្បូងបានក្លាយជាអ្នកវិនិយោគបរទេសធំជាងគេនៅ វៀតណាម។ បច្ចុប្បន្នមានជនជាតិកូរ៉េខាងត្បូងជាង ១៧ម៉ឺននាក់កំពុងរស់នៅវៀត ណាម និងជនជាតិវៀតណាមប្រមាណ ២៧ម៉ឺននាក់រស់នៅកូរ៉េខាងត្បូង។ នេះជាស្ពានដ៏សំខាន់មួយដើម្បីរួមចំណែកនាំទំនាក់ទំនងប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top