• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពន្លឿនដំណើរការកសាងស្តង់តំនិញក្នុងពិព័រណ៍សរទរដូវឆ្នាំ ២០២៥

នារសៀលថ្ងៃទី ១៩ តុលា ចុះត្រួតពិនិត្យការត្រៀមរៀបចំសម្រាប់ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលតាំងពិព័រណ៌វៀតណាម (ហាណូយ) ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានស្នើឱ្យពន្លឿនដំណើរការកសាងស្តង់ទំនិញ ដោយធានាថាទំនិញទាំងអស់ មានលក្ខណៈពិសេស និងមានគុណភាពខ្ពស់បំផុត។
ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son។ រូបថត៖ VGP

ទីភ្នាក់ងារ អង្គការ និងសហគ្រាសសាងសង់ចាប់ពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ តាមកាលវិភាគ ដោយធានាថា នឹងបញ្ចប់មុនថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ ដើម្បីប្រគល់ឱ្យសហគ្រាស រៀបចំការតាំងបង្ហាញទំនិញសម្រាប់ការហាត់សមចុងក្រោយនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានចាត់ឱ្យអង្គភាពក្រោមឱវាតក្រសួង រៀបចំសិក្ខាសាលាឯកទេសនិងវេទិកានាំចេញតាមអនឡាញ់ចំនួន ១០ ជាមួយក្រុមហ៊ុន Alibaba និងAmazon និងសន្និសីទជួញដូរពាណិជ្ជកម្ម B2B សម្រាប់អ្នកទិញអន្តរជាតិ។

តាមរយៈការស្ទង់មតិ ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ផ្នែក មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តខ្លឹមសារការងារតាមកាលកំណត់ ធានាការហាត់សមទូទៅអាចប្រព្រឹត្តទៅនៅម៉ោង ១៩៖០០ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥  ហើយពិធីបើកនឹងប្រព្រឹត្តទៅនៅម៉ោង ២០៖០០ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥។ ឧបនាយករដ្ឋមន្ត្រីបានដឹកនាំក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ធ្វើការពិនិត្យ និងជំរុញជារៀងរាល់ថ្ងៃ ដើម្បីពន្លឿនដំណើរការសាងសង់ស្តង់។

ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ គឺជាពិព័រណ៍ដែលមានទំហំធំជាងគេនៅវៀតណាម  ដោយមានស្តង់ទំនិញប្រហែល ៣.០០០។ ពិព័រណ៍នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចលើសពី៨% ក្នុងឆ្នាំ ២០២៥៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

Top