• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឈីលី

នារសៀលថ្ងៃទី ១១ វិច្ឆិកា (ម៉ោងក្នុងតំបន់) ពិធីទទួលបដិសណ្ឋារកិច្ចលោក ប្រធានរដ្ឋ លឿង គឿង (Luong Cuong) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែល អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលី បានប្រព្រឹត្តទៅនៅ ទីលានរដ្ឋធម្មនុញ្ញ ទល់មុខវិមានប្រធានាធិបតី La Moneda ក្នុងរដ្ឋធានី Santiago de Chile។ លោកប្រធានាធិបតី Gabriel Boric Font បានអញ្ជើញធ្វើជាអធិបតីក្នុងពិធី បដិសណ្ឋារកិច្ច។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង (ស្ដាំ) និងប្រធានាធិបតីឈីលី
លោក Gabriel Boric Font។ (រូបថត៖ VNA)
នៅក្នុងកិច្ចពិភាក្សាការងារបន្ទាប់ពីពិធីបដិសណ្ឋារកិច្ច ភាគីទាំងពីរបានឯកភាព បន្តផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងការយកចិត្តទុក ដាក់ដូចគ្នា ដូចជា៖ ពាណិជ្ជកម្មសេរី កសិកម្ម ការអភិវឌ្ឍប្រកប ដោយចីរភាព ថាមពលកកើតឡើងវិញ វិទ្យាសាស្ត្រ អប់រំ ទេសចរណ៍ ការពារជាតិ សន្តិសុខ...; ចរចាយ៉ាងសកម្ម និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគី ដើម្បីបំពេញក្របខ័ណ្ឌផ្លូវច្បាប់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ ធុរកិច្ចនៃ ប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអាជីវកម្ម ដើម្បីបង្កើនទំហំ ពាណិជ្ជកម្មទ្វេភាគីឲ្យសក្តិសមនឹងសក្តានុពលនៃប្រទេសទាំងពីរ។
ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពថា វិវាទលើអធិប តេយ្យភាព និងដែនដីគួរតែត្រូវបានដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការ គោរពច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ផងដែរ។
ក្នុងសន្និសីទសារព័ត៍មានបន្ទាប់ពីកិច្ចពិភាក្សា ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានឲ្យដឹងថា នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរក៏បានចុះហត្ថលេខាលើ ឯកសារសហប្រតិបត្តិការមួយចំនួនលើវិស័យនាំចេញ កសិកម្ម ការពារជាតិ និងកិច្ច សហប្រតិបត្តិការរវាងមូលដ្ឋាននានា ព្រមទាំង ឯកភាពលើការបន្តជំរុញការពង្រីកកិច្ច សហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យដែលអាចបំពេញឲ្យគ្នាទៅ វិញទៅមកផងដែរ៖
“ក្នុងបរិបទដែលស្ថានភាពអន្តរជាតិកំពុងមានការវិវត្តន៍យ៉ាងឆាប់រហ័ស និងស្មុគ ស្មាញ យើងខ្ញុំចែករំលែកភាពស្រដៀងគ្នាជាច្រើនលើបញ្ហាអន្តរជាតិ និងតំបន់ដែល មានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរគាំទ្រគោលជំហរក្នុងការដោះស្រាយការ ខ្វែងគំនិតនិងវិវាទអន្តរជាតិ ដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ដោយ ឈរលើមូលដ្ឋានោះ យើងខ្ញុំបានឯក ភាពថា ប្រទេសទាំងពីរបន្តបង្កើនការពិគ្រោះយោបល់ ការសម្របសម្រួល និងការ គាំទ្រគ្នាទៅវិញទៅមកនៅអង្គការ វេទិកាអន្តរជាតិពហុភាគី ដើម្បីរួមគ្នាការពារផល ប្រយោជន៍ និងលើកកំពស់ឋានៈរបស់ប្រទេសនីមួយៗ រួមចំណែកយ៉ាងសកម្មដល់ សន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ទាំងពីរ និងពិភពលោក”។
លោកប្រធានរដ្ឋវៀតណាមជឿជាក់ថា ជាមួយនឹងលទ្ធផលល្អប្រសើរនៃដំណើរ ទស្សនកិច្ចលើកនេះ ក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឈីលីនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ឆ្លើយតបទៅនឹងការយកចិត្ត ទុកដាក់ និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងកម្មវិធីការងារនៅទីក្រុង Hai Phong អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងក្រុមការងារមជ្ឈិមបានទៅសួរសុខទុក្ខនិង អង្កេតជីវភាពរបស់កម្មាភិបាលនិងប្រជាជនដែលកំពុងរស់នៅ និងធ្វើការនៅស្រុកកោះ Bach Long Vi។

Top