• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជននៅពេលចូលរួមបោះឆ្នោត

លោក Tran Thanh Man ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ qdnd.vn)
 

នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅទីក្រុងហាណូយ លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម អនុប្រធានក្រុម ប្រឹក្សាជាតិរៀបចំការបោះឆ្នោតនិងជាប្រធានគណៈកម្មការដឹកនាំការងារបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ បានអញ្ជើញធ្វើជាអធិបតី នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការនេះ។

លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសរើស សមាជិកសភានិងតំណាងក្រុមប្រឹក្សាប្រជាជនគឺជាការបង្ហាញដោយផ្ទាល់ នូវប្រជាធិបតេយ្យ ក៏ដូចជាឆន្ទៈ បំណងប្រាថ្នានិងសិទ្ធិធ្វើជាម្ចាស់របស់ ប្រជាជន ក្នុងការកសាងរដ្ឋនិយាយរួមនិងស្ថាប័នតំណាង-ស្ថាប័នអំណាច របស់រដ្ឋពីមជ្ឈឹមចុះដល់មូលដ្ឋាននៅវៀតណាមនិយាយដោយឡែក។

នេះក៏ជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុតរបស់ប្រទេសជាតិ ហើយជាទីកន្លែងសម្រាប់អ្នកបោះឆ្នោតអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ពល រដ្ឋដើម្បីជ្រើសរើសមនុស្សឆ្នើមៗ សក្តិសមតំណាងឲ្យឆន្ទៈ បំណងប្រាថ្នានិងសិទ្ធិធ្វើជាម្ចាស់របស់ ប្រជាជន នៅក្នុងស្ថាប័នអំណាចរបស់រដ្ឋពីមជ្ឈឹមចុះដល់មូលដ្ឋាន ឆ្លើយតបនឹងតម្រូវការនៃការ កសាងនីតិរដ្ឋសង្គមនិយមវៀតណាមរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញទៅទស្សនរោងចក្របច្ចេកវិទ្យានៅសិង្ហបុរី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញទៅទស្សនរោងចក្របច្ចេកវិទ្យានៅសិង្ហបុរី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសិង្ហបុរី និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចសន្ទនា Shangri-La លើកទី ២៣ នៅព្រឹកថ្ងៃទី ៣០ ខែឧសភា (ម៉ោងក្នុងស្រុក) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមពិធីដាំដើមឈើនៅសួនរុក្ខជាតិសិង្ហបុរី។

Top