• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រីកតួនាទីនិងកិច្ចសហប្រតិបត្តិការសភាក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងវៀតណាមនិងស្វីស

រដ្ឋសភាវៀតណាមគាំទ្រការពង្រីកតួនាទី និងកិច្ចសហប្រតិបត្តិការសភា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងវៀតណាមនិងស្វីសប្រកបដោយប្រសិទ្ធភាព។

ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ជួបជាមួយប្រធានាធិបតីសហព័ន្ធស្វីស លោក Guy Parmelin។ (រូបថត៖ VNA)

នេះត្រូវបានបញ្ជាក់ដោយប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ក្នុងជំនួបសវនាការជាមួយប្រធានាធិបតីសហព័ន្ធស្វីស លោក Guy Parmelin កាលពីថ្ងៃទី ១៨ ខែតុលា នៅទីក្រុងហាណូយ។

លោកប្រធានរដ្ឋសភា Tran Thanh Man បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមនឹងពង្រីកតួនាទីនីតិបញ្ញត្តិនិងត្រួតពិនិត្យ ដោយរួមចំណែកដល់ការកសាងបរិយាកាសវិនិយោគ អាជីវកម្មអំណោយផល និងមានតម្លាភាព កែលម្អប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ បង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងជាមួយស្វីស។ ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ លោកប្រធានរដ្ឋសភាបានស្នើឱ្យស្វីសសម្របសម្រួលជំរុញនីតិវិធីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្រទេសជាសមាជិកនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលទើបតែចុះហត្ថលេខា ដើម្បីឱ្យកិច្ចព្រមព្រៀងនេះអាចចូលជាធរមានក្នុងពេលឆាប់ៗនេះ។ លោកប្រធានរដ្ឋសភាក៏បានស្នើឲ្យបង្កើនការជួយគាំទ្រដល់ការបង្កើនសមត្ថភាពសម្រាប់សហគ្រាសវៀតណាម ការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យជីវបច្ចេកវិទ្យា ថាមពលបៃតង សេដ្ឋកិច្ចឌីជីថល និងកសិកម្មដែលមានគុណភាពខ្ពស់ផងដែរ។

ទិដ្ឋភាពនៅជំនួបសវនាការ។ (រូបថត៖ VNA)

ចំណែក​ឯ​លោក​ប្រធានាធិបតី Guy Parmelin បាន​អះអាង​ថា ប្រទេស​ស្វីស​ឲ្យ​តម្លៃ​ចំពោះ​ទំនាក់ទំនង​​ជាមួយ​វៀតណាម ហើយ​វាយតម្លៃ​ថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៅតែមាន​សក្តានុពល​ជាច្រើន ព្រមទាំង​សម្តែង​នូវ​បំណង​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​វៀតណាម​ក្នុង​វិស័យ​ថាមពល​ស្អាតនិង​ការដឹកជញ្ជូន៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រដាណឺម៉ាក ទស្សនកិច្ចផ្លូវការនៅសហភាពអឺរ៉ុប និងព្រះរាជាណាចក្របែលហ្ស៊ិក

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រដាណឺម៉ាក ទស្សនកិច្ចផ្លូវការនៅសហភាពអឺរ៉ុប និងព្រះរាជាណាចក្របែលហ្ស៊ិក

នៅព្រឹកថ្ងៃទី១៩ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រដាណឺម៉ាក ទស្សនកិច្ចផ្លូវការនៅសហភាពអឺរ៉ុប និងព្រះរាជាណាចក្របែលហ្ស៊ិក ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២៤ ខែតុលា។

Top