• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្ត Lai Chau

ព្រឹត្តិការណ៍នេះបានរួមចំណែកផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវសក្ដានុពលទេសចរណ៍ Lai Chau ទៅកាន់មិត្តភក្តិទាំងជាតិនិងអន្តរជាតិ និងបញ្ជាក់ពីកិត្យានុភាព រូបភាព និងពាណិជ្ជសញ្ញាទេសចរណ៍ Lai Chau នៅលើផែនទីទេសចរណ៍វៀតណាម។

ក្រោយរយៈពេល ៤ ថ្ងៃនៃសកម្មភាពពិសេសជាបន្តបន្ទាប់នោះ នៅថ្ងៃទី ១៧ ខែមេសា សប្តាហ៍ទេសចរណ៍ Lai Chau ឆ្នាំ ២០២២ ត្រូវបានបិទបញ្ចប់។ ព្រឹត្តិការណ៍នេះបានរួមចំណែកផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវសក្ដានុពលទេសចរណ៍ Lai Chau ទៅកាន់មិត្តភក្តិទាំងជាតិនិងអន្តរជាតិ និងបញ្ជាក់ពីកិត្យានុភាព រូបភាព និងពាណិជ្ជសញ្ញាទេសចរណ៍ Lai Chau នៅលើផែនទីទេសចរណ៍វៀតណាម។

សប្តាហ៍ទេសចរណ៍ - វប្បធម៌ Lai Chau  ឆ្នាំ ២០២២ រួមមានសកម្មភាពសំខាន់ៗដែលប្រព្រឹត្តទៅនៅទីក្រុង Lai Chau ដូចជាពិធីបើកជាមួយប្រធានបទ "ការវិលត្រឡប់ទៅកាន់កំពូលភ្នំ Lai Chau ដ៏អស្ចារ្យ" និងក្បួនដង្ហែតាមដងផ្លូវ Carnaval; តាំងបង្ហាញវប្បធម៌ ទេសចរណ៍ និងកសិកម្ម។ នៅតាមតំបន់ជាច្រើន សកម្មភាពជាបន្តបន្ទាប់បានប្រព្រឹត្តទៅដោយប្រមូលផ្តុំនៅស្រុក Tam Duong, Phong Tho, Than Uyen, Tan Uyen និងទីក្រុង Lai Chau ជាមួយនឹងខ្លឹមសារសម្បូរបែប ទាក់ទាញនិងគួរអោយចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរណ៍។

ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្ត Lai Chau បានប្រគល់ប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គលជិត ១០០ នាក់ដែលមានសមិទ្ធិផលក្នុងការរៀបចំសកម្មភាពក្នុងសប្តាហ៍ទេសចរណ៍-វប្បធម៌ Lai Chau ឆ្នាំ ២០២២៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top