• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយម្ហូបអាហារនិងវប្បធម៌វៀតណាមនៅព្រឹត្តិការណ៍ខែ​ហ្វ្រ​ង់​កូ​ហ្វូ​នីនៅប្រទេសម៉ាឡេស៊ី

វៀតណាម និងប្រទេសចំនួន ៩ ផ្សេងទៀត ដែលតំណាងឱ្យប្រទេសជាសមាជិក និងអ្នកសង្កេតការណ៍នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) មានសកម្មភាពផ្សព្វផ្សាយអំពីម្ហូបអាហារ និងវប្បធម៌ក្នុងព្រឹត្តិការណ៍ខែហ្វ្រង់កូហ្វូនីប្រចាំឆ្នាំនៅម៉ាឡេស៊ី។
រូបភាព៖ TTXVN

 

ស្តង់របស់វៀតណាមបានឧទ្ទេសនាមដល់មិត្តអន្តរជាតិនូវមុខម្ហូបប្រពៃណីវៀតណាមជាច្រើនមុខ ដែលមិត្តអន្តរជាតិបានស្គាល់ ដូចជា ណែម និងគួងជាដើម... រួមទាំងមុខទំនិញកសិផលល្បីឈ្មោះមួយចំនួនទៀត ដូចជា គ្រាប់ស្វាយចន្ទី  ម្រេច, នុំបញ្ចុកស្ងួត, Pho ស្ងួត...។ កម្មវិធីរាំខ្លុយរបស់ក្រុមរបាំគូឡាឡាំពួ ដែលសំដែងដោយយុវជនវៀតណាម ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី បានធ្វើឲ្យមិត្តភ័ក្តិអន្តរជាតិចាប់អារម្មណ៍ជាមួយនឹងចង្វាក់ភ្លេងដ៏ពិសេស និងទាក់ទាញភ្នែកខ្លាំងណាស់។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ភារធារីអ៊ុយក្រែនប្រចាំប្រទេសម៉ាឡេស៊ី លោក Denys Mykhailyuk បានបញ្ជាក់ថា សកម្មភាពរបស់ OIF នេះមានគោលបំណងបង្ហាញពីសាមគ្គីភាពជាវិជ្ជមានរវាងសមាជិកចំនួន ៥៤  សមាជិកសហការី ៧   និងអ្នកសង្កេតការណ៍ចំនួន ២៧   ដោយមានវាគ្មិននិយាយភាសាបារាំងចំនួន ៣២១ លាននាក់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top