• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្តល់ព័ត៌មានអំពីបែបបទឆ្លងដែនសម្រាប់ជនបរទេសដែលចូលមកវៀតណាម

គិតត្រឹមថ្ងៃទី ១៦ ខែកុម្ភៈ មានប្រទេសនិងតំបន់ដែនដីចំនួន ១៤ ដែលបានយល់ព្រមទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាម។
ទទួលស្វាគមន៍ភ្ញៀវមកកាន់អាកាសយានដ្ឋានអន្តរជាតិ Da Nang (រូបថតឯកសារ៖ TTXVN)

នារសៀលថ្ងៃទី ១៧ ខែកុម្ភៈ ក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេស  ធ្វើការចែករំលែកព័ត៌មានជាមួយអ្នកសារព័ត៌មានអំពីគោលនយោបាយទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេសចូលមកវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលបានចាត់តាំងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលខ្លឹមសារនៃបទប្បញ្ញត្តិស្តីពីការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ បង្ហើយផែនការបើកសកម្មភាពទេសចរណ៍ឡើងវិញ ព្រមទាំងជួបធ្វើការជាមួយក្រសួងសុខាភិបាល ក្រសួងការបរទេស ក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើរបាយការណ៍លម្អិតជូនរដ្ឋាភិ បាល និងនាយករដ្ឋមន្ត្រីស្តីពីគោលនយោបាយទិដ្ឋាការដែលបានអនុវត្តន៍ចំពោះភ្ញៀវអន្តរជាតិដែលចូលមកប្រទេសវៀតណាម។

ទាក់ទិននឹងស្ថានភាពនៃប្រទេសនិងតំបន់ដែនដីដែលទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំង របស់វៀតណាម អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ គិតត្រឹមថ្ងៃទី ១៦ ខែកុម្ភៈ មានប្រទេសនិងតំបន់ដែនដីចំនួន ១៤ ដែលបានយល់ព្រមទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាម រួមមាន៖ ប្រទេស ជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី ឥណ្ឌា បេឡារុស កម្ពុជា ហ្វីលីពីន ប៉ាឡេស្ទីន ម៉ាល់ឌីវ នូវែលសេឡង់ ស្រីលង្កា អេហ្ស៊ីប និងទួរគី។ ដៃគូមួយចំនួនផ្សេងទៀតក៏កំពុងពិចារណានិងផ្លាស់ប្តូរយ៉ាងសកម្មនូវព័ត៌មានលម្អិតបច្ចេកទេសបន្ថែមទៀត ហើយនឹងបញ្ជាក់ក្នុងពេលឆាប់ៗនេះជាមួយវៀត ណាម។

បច្ចុប្បន្ន ប្រទេសវៀតណាមកំពុងទទួលស្គាល់ទម្រង់នៃវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំង ឬហៅម្យ៉ាងទៀតថា លិខិតឆ្លងដែនវ៉ាក់សាំង មកពីប្រទេស និងតំបន់ដែនដីចំនួន ៧៩៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

នៅក្នុងបរិបទដែលអ្នកប្រើប្រាស់មានការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពងាយស្រួល សុវត្ថិភាព និងគុណភាព ឧស្សាហកម្មកែច្នៃកសិកម្ម រុក្ខផល និងជលផល កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មរបស់រដ្ឋធានី ហាណូយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះមិនទាន់ប្រើប្រាស់អស់សក្តានុពលរបស់ខ្លួននៅឡើយទេ ដោយសារតែការផលិតតាមខ្នាតតូច បច្ចេកវិទ្យាហួសសម័យ សមត្ថភាពទាប និងកង្វះសហគ្រាសធំៗ ដែលមានសមត្ថភាពនាំមុខទីផ្សារ។

Top