ព័ត៌មាន អភិវឌ្ឍន៍បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអេត្យូពី 13/09/2026 នាថ្ងៃទី១២ ខែកញ្ញា នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី ១៨ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីអេត្យូពី អាប៊ី អាម៉េដ អាលី។ នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង និងនាយករដ្ឋមន្ត្រីអេត្យូពី អាប៊ី អាម៉េដ អាលី (រូបថត៖ VNA)នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមចាត់ទុកអេត្យូពីជាដៃគូសំខាន់មួយនៅអាហ្វ្រិក។ ភាគីទាំងពីរបានស្នើឱ្យបន្តពង្រឹងទំនុកចិត្តនយោបាយ និងលើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូ ដើម្បីស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ច។ ភាគីទាំងពីរត្រូវបង្កើនក្របខ័ណ្ឌច្បាប់ ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ យូរអង្វែង ដោយពន្លឿនការចរចាលើកិច្ចព្រមព្រៀងសំខាន់ៗ ដូចជាកិច្ចព្រមព្រៀងជៀសវាងការយកពន្ធទ្វេដង កិច្ចព្រមព្រៀងលើកកម្ពស់ និងការពារការវិនិយោគ។លោកនាយករដ្ឋមន្ត្រី អាប៊ី អាម៉េដ អាលី បានបញ្ជាក់ថា ប្រទេសអេត្យូពីចាត់ទុកវៀតណាមជាដៃគូអាទិភាព និងចង់អភិវឌ្ឍកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ។ លោកបានសម្តែងបំណងប្រាថ្នាសម្រាប់អាជីវកម្មវៀតណាមក្នុងការបង្កើនការវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសអេត្យូពី ជាពិសេសនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត; ហើយបានអះអាងថា រដ្ឋាភិបាល អេត្យូពីនឹងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មវៀតណាម៕ តាម vovworld.vn/km-KH Tags:នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង ឧស្សាហកម្មកែច្នៃ កិច្ចសហប្រតិបត្តិការ

នាថ្ងៃទី១២ ខែកញ្ញា នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី ១៨ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីអេត្យូពី អាប៊ី អាម៉េដ អាលី។ នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង និងនាយករដ្ឋមន្ត្រីអេត្យូពី អាប៊ី អាម៉េដ អាលី (រូបថត៖ VNA)នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមចាត់ទុកអេត្យូពីជាដៃគូសំខាន់មួយនៅអាហ្វ្រិក។ ភាគីទាំងពីរបានស្នើឱ្យបន្តពង្រឹងទំនុកចិត្តនយោបាយ និងលើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូ ដើម្បីស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ច។ ភាគីទាំងពីរត្រូវបង្កើនក្របខ័ណ្ឌច្បាប់ ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ យូរអង្វែង ដោយពន្លឿនការចរចាលើកិច្ចព្រមព្រៀងសំខាន់ៗ ដូចជាកិច្ចព្រមព្រៀងជៀសវាងការយកពន្ធទ្វេដង កិច្ចព្រមព្រៀងលើកកម្ពស់ និងការពារការវិនិយោគ។លោកនាយករដ្ឋមន្ត្រី អាប៊ី អាម៉េដ អាលី បានបញ្ជាក់ថា ប្រទេសអេត្យូពីចាត់ទុកវៀតណាមជាដៃគូអាទិភាព និងចង់អភិវឌ្ឍកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ។ លោកបានសម្តែងបំណងប្រាថ្នាសម្រាប់អាជីវកម្មវៀតណាមក្នុងការបង្កើនការវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសអេត្យូពី ជាពិសេសនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត; ហើយបានអះអាងថា រដ្ឋាភិបាល អេត្យូពីនឹងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មវៀតណាម៕
អត្ថបទផ្សេងទៀត WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ13/09/2026ព័ត៌មាននាថ្ងៃទី១២ ខែកញ្ញា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ុង បានអញ្ជើញជួបជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo។ វៀតណាមស្វាគមន៍សាជីវកម្មធំៗ របស់ឥណ្ឌាដែលមានសមត្ថភាពបច្ចេកវិទ្យា សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការនិងការវិនិយោគ13/09/2026ព័ត៌មានAIIB ប្តេជ្ញាបន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព13/09/2026ព័ត៌មាននាំទំហំពាណិជ្ជកម្មវៀតណាម-ឥណ្ឌាកើនដល់ ២៥ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗ13/09/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨12/09/2026ព័ត៌មានវៀតណាមនិងបារាំងចេញសេចក្តីថ្លែងការណ៍រួមស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ12/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងដោយជោគជ័យ12/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត