• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

BRICS អនុម័តសេចក្តីប្រកាសញូវដេលី ដោយសម្រេចបានការឯកភាពគ្នាលើបញ្ហាសំខាន់ៗជាច្រើន

នារសៀលថ្ងៃទី១២ ខែកញ្ញា កិច្ចប្រជុំកំពូល BRICS លើកទី១៨ បានបើកនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដោយមានការចូលរួមពីមេដឹកនាំមកពីប្រទេសជាសមាជិក។

ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក BRICS (រូបថត៖ VNA)

 

ដោយមានប្រធានបទ "កសាងមូលដ្ឋានគ្រឹះសម្រាប់ភាពធន់ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព" កិច្ចប្រជុំកំពូលនេះផ្តោតលើការពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់; ការពង្រឹងពហុភាគីនិយម; ការកែទម្រង់ប្រព័ន្ធអភិក្រមសកល; ការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងហិរញ្ញវត្ថុ; ការធានាសន្តិសុខថាមពល និងស្បៀងអាហារ; ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនៅភាគខាងត្បូងពិភពលោក។ ចំណុចសំខាន់មួយនៃកិច្ចប្រជុំកំពូលនេះគឺការលើកកម្ពស់កំណែទម្រង់អភិបាលកិច្ចសកលនិងស្ថាប័នហិរញ្ញវត្ថុ ដើម្បីបង្កើនសំឡេង តួនាទី និងការតំណាងនៃសេដ្ឋកិច្ចកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍។

មេដឹកនាំ BRICS បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីប្រកាសញូវដេលី ឆ្នាំ២០២៦ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសជាសមាជិក; ជំរុញពហុភាគីនិយម; ដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី និងបង្កើនសំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងអភិបាលកិច្ចសកល។ ឯកសារដែលមាន ១៤០ ចំណុចនេះឆ្លុះបញ្ចាំងពីរបៀបវារៈទូលំទូលាយរបស់ BRICS សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមសេដ្ឋកិច្ចកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍។ សេចក្តីប្រកាសនេះ ដែលមានប្រធានបទ “កសាងមូលដ្ឋានគ្រឹះសម្រាប់ភាពធន់ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព” បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹង BRICS ដែលមានសាមគ្គីភាព ជាក់ស្តែង និងផ្តោតលើលទ្ធផល ដែលដោះស្រាយបញ្ហាប្រឈមថ្មីៗនៃសេដ្ឋកិច្ច និងនយោបាយអន្តរជាតិ៕

តាម​ vovworld.vn/km-KH/

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារនៅឥណ្ឌានិងចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារនៅឥណ្ឌានិងចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

នៅក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៨ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានថ្លែងសុន្ទរកថាសំខាន់ ដោយផ្តោតលើបញ្ហាយុទ្ធសាស្ត្រនានា។

Top