• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃជាវិជ្ជមានអំពីសន្ទុះកំណើនរបស់វៀតណាម

បន្ទាប់ពីការប្រកាសរបស់ការិយាល័យស្ថិតិទូទៅ អំពីអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២៥ សម្រេចបាន ៨,០២% ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ ជាច្រើន បានចុះផ្សាយព័ត៌មានក្នុងពេលដំណាលគ្នា ដោយកោតសរសើរយ៉ាងខ្លាំងចំពោះលទ្ធផលនេះ ហើយចាត់ទុកវៀតណាម ជាចំណុចភ្លឺដ៏កម្រមួយ នៅក្នុងសេដ្ឋកិច្ចអាស៊ីក្នុងបរិបទដែលពាណិជ្ជកម្មពិភពលោកនៅមានភាពមិនប្រាកដប្រជា។

ទិដ្ឋភាពទីក្រុងហូជីមិញសព្វថ្ងៃនេះ។ រូបថត៖  VNP

យោងតាម Nikkei Asia អត្រាកំណើន ៨,០២% ក្នុងឆ្នាំ ២០២៥ គឺជាអត្រាកំណើនលឿនបំផុតសម្រាប់សេដ្ឋកិច្ចវៀតណាម ក្នុងរយៈពេលបីឆ្នាំកន្លងមក។ Nikkei Asia ជឿជាក់ថា លទ្ធផលនេះបង្ហាញថា សេដ្ឋកិច្ចវៀតណាមរក្សាបាននូវភាពធន់ល្អ ទោះបីជាឆ្នាំ ២០២៥ ជាឆ្នាំដែលមានការប្រែប្រួលជាច្រើនសម្រាប់ពាណិជ្ជកម្មពិភពលោកក៏ដោយ ជាពិសេសនៅក្នុងបរិបទនៃសហរដ្ឋអាមេរិកដាក់ពន្ធបន្ថែមលើទំនិញដែលនាំចូលពីវៀតណាម។

នៅក្នុងអត្ថបទមួយអំពីសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២៥ ទស្សនាវដ្តី The Diplomat បានគូសបញ្ជាក់ថា ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកនៅតែបន្តកើនឡើងទោះបីជាមានបញ្ហាពន្ធក៏ដោយ ដែលបង្ហាញពីតួនាទីសំខាន់របស់វៀតណាមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

សារព័ត៌មាន AP នៅក្នុងអត្ថបទដែលឆ្លុះបញ្ចាំងពីការពិតនៅក្នុងខេត្តបាក់និញ ដែលជាមជ្ឈមណ្ឌលផលិតកម្មឧស្សាហកម្មដ៏សំខាន់មួយនៅភាគខាងជើងប្រទេសវៀតណាម បានកត់សម្គាល់ថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលទាក់ទាញវិនិយោគិនបរទេសយ៉ាងខ្លាំង។ AP បានអះអាងថា វត្តមានកាន់តែច្រើនឡើងនៃសហគ្រាស FDI បានរួមចំណែកកំណត់វៀតណាមជាមជ្ឈមណ្ឌលផលិតកម្មថ្មីមួយនៅអាស៊ី ខណៈពេលដែលក៏ពង្រឹងមហិច្ឆតាក្លាយជា "ខ្លាសេដ្ឋកិច្ចថ្មី" នៅក្នុងតំបន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃទី ៩ ខែមករាថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៦២០ លានអឺរ៉ូ (៧២២ លានដុល្លារ) សម្រាប់ស៊ីរី ក្នុងដំណាក់កាល ២០២៦ - ២០២៧ ដើម្បីឧបត្ថម្ភប្រទេសមជ្ឈិមបូព៌ានេះស្ថាបនាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាងមួយទសវត្សរ៍។

Top