• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិវាយតម្លៃជាវិជ្ជមានចំពោះការផ្តល់សច្ចាប័នលើ EVFTA របស់រដ្ឋសភាវៀតណាម

សារព័ត៌មាន Nikkei Asia Review បានចុះផ្សាយអត្ថបទស្តីពី រដ្ឋសភាវៀតណាមនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២០ បាន​អនុម័តសេចក្តីសម្រេចចិត្ត ស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង​វៀតណាម​និង​សហភាព​អឺរ៉ុប (EVFTA)។ 
 
សារព័ត៌​មាន Nikkei Asia Review បាននិយាយថា EVFTA ពិតជានឹងធ្វើអោយ EU បាន​ក្លាយជា​អតិថិជន​ធំមួយ​របស់​វៀតណាមដែរ។ ជាពិសេស ឧស្សាហកម្មដែលអាចមើលឃើញពីកំណើនខ្លាំង គឺសម្លៀកបំពាក់​និង​ស្បែកជើ​ង​ ដែលស្រូបយក ២០% នៃការនាំចេញសរុបរបស់វៀតណាម។ សម្រាប់ EU វិញ EVFTA នឹងជួយ EU បង្កើនលទ្ធភាព​ទទួលបានទីផ្សារអ្នកប្រើប្រាស់គួរឲ្យទាក់ទាញ។
 
ព្រឹត្តិការណ៍ដែល​រដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នលើ EVFTA ដោយទទួលបានសម្លេងគាំទ្រជិត ៩៥% នោះ ក៏ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រចុះផ្សាយព័ត៌មាននិងវិភាគយ៉ាងសកម្មដែរ។ រ៉យទ័របានដកស្រង់​ការ​វាយ​តម្លៃ​របស់​ធនាគារពិភពលោក (WB) កាលពីខែឧសភាឆ្នាំ ២០២០ ដោយចាត់ទុកថា  EVFTA នឹងបង្កើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់វៀតណាមបន្ថែម ២,៤% ហើយការនាំចេញកើន ​១២% នៅឆ្នាំ ២០៣០៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top