ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរួមចំណែកបង្កើនការចូលរួមរបស់នារីក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់
ប្រព័ន្ធផ្សព្វផ្សាយរួមចំណែកបង្កើនការចូលរួមរបស់នារីក្នុងរដ្ឋសភានិង
ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់
នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ គណៈកម្មាធិការជាតិដើម្បី វឌ្ឍន៍ភាពរបស់នារីនិងអង្គការ ActionAid បានរួមសហការរៀបចំវគ្គ បណ្តុះបណ្តាលស្តីពី “តម្រង់ទិសផ្សព្វផ្សាយសំដៅបង្កើនការចូលរួមរបស់នារីក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់” សម្រាប់អ្នកយកព័ត៌មាន អ្នកនិពន្ធ ចំណុះស្ថាប័នសារព័ត៌មាន ស្ថាប័នគ្រប់គ្រងសារព័ត៌មាន នៅខេត្តក្រុងនានានៃភាគខាងត្បូង។ តាមតួរលេខស្ថិតិរបស់សហភាពអន្តរសភាពិភពលោកថា ដោយអាត្រាមានសមាជិការសភាស្រូបយក២៤%នោះ វៀតណាមកំពុងឈរចំណាត់ ថ្នាក់ទី៥៤ក្នុងចំណោម១៩០ ប្រទេសដែលបានរៀបចំណាត់ថ្នាក់លើពិភពលោក និងឈរលំដាប់ទី៤ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដែលមានអត្រាសមាជិកាសភាច្រើនបំផុត។ លោក Bui Ba Binh ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការ ActionAid បានចាត់ទុកថា ក្នុងចំណោមដំណោះស្រាយសំដៅបង្កើនការ ចូលរួមរបស់នារីលើវិស័យនយោបាយ គឺកិច្ចការផ្សព្វផ្សាយដើរតួនារីសំខាន់ណាស់។ ការចូលរួមនិងរួមដំណើរ របស់អ្នកយកព័ត៌មាន អ្នកនិពន្ធ នឹងរួមចំណែកផ្សព្វផ្សាយដ៏ទូលំទូលាយប្រកប ដោយប្រសិទ្ធិភាពនូវគោលនយោបាយទាក់ទិននា នាក៏ដូចជាឧទ្ទេសនាមបេក្ខជន ជានារីទៅដល់ប្រជាជននៅតំបន់នានាទូទាំងប្រទេស។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ អ្នកយកព័ត៌មាន អ្នកនិពន្ធមកពីខេត្តក្រុង នានាតំបន់ភាគខាងត្បូងបានផ្ទៀងស្តាប់អ្នកជំនាញការបង្ហាញ នូវទស្សននិងវិធីសាស្រ្តមួយចំនួន ដើម្បីធានាឲ្យបាននូវភាពបរានុម័ត និងលក្ខណៈបញ្ចុះបញ្ចូលនៃការផ្សព្វផ្សាយជម្រុញសមភាពភេទ លើវិស័យនយោបាយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម