• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការប្រណាំង IRONMAN ៧០.៣ បានរៀបចំឡើងជាលើកដំបូងនៅឈូងសមុទ្រហាឡុង

សាជីវកម្ម IRONMAN ទើបតែបានប្រកាសពីការប្រណាំង IRONMAN ៧០.៣ ឈូងសមុទ្រហាឡុង គូសសញ្ញាវត្តមានទីមកដល់ថ្មីមួយគឺទីក្រុងក្វាងនិញទៅក្នុងបណ្តាញប្រណាំង IRONMAN ៧០.៣ ទូទាំងសកលលោក។

ភ្នំថ្មកំបោរនៅឈូងសមុទ្រហាឡុង។ រូបថត៖ VNP

ការចុះឈ្មោះនឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៦។ វត្តមាននៃពានរង្វាន់ប្រណាំង IRONMAN ៧០.៣ ឈូងសមុទ្រហាឡុង បញ្ជាក់បន្ថែមទៀតអំពីការរីកចម្រើននៃវិញ្ញាសាប្រកួតកីឡាត្រីអត្តពលកម្មនៅប្រទេសវៀតណាម ខណៈពេលដែលពង្រីកបណ្តាញប្រណាំង IRONMAN ៧០.៣ ទៅកាន់តំបន់ភាគខាងជើង។ ពានរង្វាន់ ៧០.៣ ឈូងសមុទ្រហាឡុង ផ្តល់ជូននូវការប្រកួតកីឡាត្រីអត្តពលកម្មសរុបចម្ងាយ ១១៣គីឡូម៉ែត្រ រួមមានហែលទឹក ១,៩ គីឡូម៉ែត្រ ជិះកង់ ៩០ គីឡូម៉ែត្រ និងរត់ ២១,១ គីឡូម៉ែត្រ។

ពានរង្វាន់ IRONMAN ៧០.៣ ឈូងសមុទ្រហាឡុង នឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃអាទិត្យ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៧។ មុននោះ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៧ ការប្រកួតកីឡាត្រីអត្តពលកម្មចម្ងាយ ៥១៥០ ម៉ែត្រ ការប្រណាំង SUNRISE SPRINT វៀតណាម និង IRONKIDS វៀតណាម នឹងត្រូវធ្វើឡើងនៅទីក្រុងហាឡុង ដែលបង្កើតជាសប្តាហ៍កីឡាចម្រុះសម្រាប់អត្តពលិកគ្រប់វ័យ និងគ្រប់កម្រិតជំនាញ។

ជ្រុងមួយនៃឈូងសមុទ្រហាឡុង។ រូបថត៖ VNA

ពានរង្វាន់ IRONMAN ៧០.៣ ឈូងសមុទ្រហាឡុង ផ្តល់ជូនអ្នកចូលរួមនូវបទពិសោធន៍ដ៏ចាប់អារម្មណ៍ក្នុងការស្វែងរកឈូងសមុទ្រហាឡុង និងគោលដៅទេសចរណ៍ដ៏ទាក់ទាញផ្សេងទៀតនៅក្នុងទីក្រុងក្វាងនិញ៕

តាម​ vovworld.vn/km-KH

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

នាថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក លឿង ហ័យ ថៃ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

Top