ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយរួមចំណែកបង្កើនការចូលរួមរបស់នារីក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់


ប្រព័ន្ធផ្សព្វផ្សាយរួមចំណែកបង្កើនការចូលរួមរបស់នារីក្នុងរដ្ឋសភានិង
ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់

នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦​ នៅទីក្រុងហូជីមិញ គណៈកម្មាធិការជាតិដើម្បី វឌ្ឍន៍ភាពរបស់នារីនិង​អង្គការ ActionAid បានរួមសហការ​រៀប​ចំវគ្គ បណ្តុះ​បណ្តាល​ស្តីពី “តម្រង់​ទិសផ្សព្វ​ផ្សាយ​សំដៅ​បង្កើន​ការ​ចូល​រួម​របស់​នារី​ក្នុង​រដ្ឋ​សភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់” សម្រាប់​អ្នកយក​ព័ត៌មាន អ្នក​និពន្ធ ចំណុះ​ស្ថាប័ន​សារព័ត៌​មាន ស្ថាប័ន​គ្រប់គ្រង​សារព័ត៌មាន នៅខេត្ត​ក្រុងនានានៃ​ភាគ​ខាង​ត្បូង។ តាមតួរ​លេខ​ស្ថិតិ​របស់​សហភាព​អន្តរ​សភា​ពិភពលោក​ថា​ ដោយ​អាត្រាមានសមាជិការសភាស្រូបយក២៤%នោះ វៀតណាមកំពុងឈរ​ចំណាត់ ថ្នាក់ទី៥៤ក្នុង​ចំណោម​១៩០ ប្រទេសដែលបានរៀបចំណាត់ថ្នាក់លើពិភពលោក និងឈរលំដាប់​ទី៤ក្នុងចំណោម​ប្រទេស​អាស៊ានទាំង​១០ ដែលមាន​អត្រាសមាជិ​កាស​ភា​ច្រើនបំផុត។ លោក Bui Ba Binh ទីប្រឹក្សា​ជាន់​ខ្ពស់​នៃអង្គ​ការ​ ActionAid បានចាត់ទុកថា ក្នុងចំណោមដំណោះស្រាយសំដៅបង្កើន​ការ ចូលរួម​របស់​នារី​លើវិស័យ​នយោ​បាយ គឺកិច្ចការផ្សព្វផ្សាយដើរតួនារីសំខាន់ណាស់។ ការចូលរួមនិងរួមដំណើរ របស់អ្នកយកព័ត៌​មាន អ្នក​និពន្ធ នឹង​រួមចំណែកផ្សព្វ​ផ្សាយ​ដ៏ទូលំទូលាយប្រកប ដោយប្រសិទ្ធិភាពនូវគោលនយោបាយទាក់ទិន​នា នាក៏​ដូច​ជាឧទ្ទេសនាម​បេក្ខជន ជានារីទៅដល់ប្រជាជននៅតំបន់នានាទូទាំង​ប្រទេស។

​នៅក្នុងវគ្គបណ្តុះបណ្តាលនេះ អ្នកយកព័ត៌មាន អ្នកនិពន្ធមកពី​ខេត្ត​ក្រុង នានាតំបន់​ភាគខាង​ត្បូងបាន​ផ្ទៀងស្តាប់​អ្នកជំនាញ​ការបង្ហាញ នូវទស្សននិង​វិធីសាស្រ្តមួយចំនួន ដើម្បីធានាឲ្យបាននូវភាពបរានុម័ត និងលក្ខណៈបញ្ចុះ​បញ្ចូល​នៃការផ្សព្វផ្សាយ​ជម្រុញ​សមភាពភេទ លើវិស័យនយោបាយ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top