ព័ត៌មាន វៀតណាមស្នើទិសដៅចំនួនបីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC 04/11/2026 នាថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក លឿង ហ័យ ថៃ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រូបថត៖ VNAនេះគឺជាកិច្ចប្រជុំរដ្ឋមន្ត្រីដ៏សំខាន់បំផុតប្រចាំឆ្នាំ ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហាសំខាន់ៗ នៃសេដ្ឋកិច្ចតំបន់ ពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ និងរៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំកំពូល APEC លើកទី ៣៣ នៅទីក្រុង Shenzhen ប្រទេសចិន។ កិច្ចប្រជុំនេះផ្តោតលើការពិភាក្សាលើប្រធានបទសំខាន់ចំនួនពីរគឺ កិច្ចសហប្រតិបត្តិការឆ្ពោះទៅ សហគមន៍អាស៊ី-ប៉ាស៊ីហ្វិក និងការលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចសម្រាប់កំណើនតំបន់។ថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងការបរទេសលោក ឡេ ហ័យ ជុង បានដាក់ចេញនូវសំណើទិសដៅចំនួនបីសម្រាប់តំបន់នេះ។ ទីមួយ ការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយភាពច្នៃប្រឌិតនិងមានផលិតភាព តាមរយៈជំរុញការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពនៃបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល បង្កើតបរិយាកាសអំណោយផលសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ដោយអភិវឌ្ឍបណ្តាញនវានុវត្តន៍ក្នុងតំបន់ និងកម្លាំងពលកម្មដែលមានជំនាញដែលបំពេញតម្រូវការនាពេលអនាគត។ ទីពីរ កសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលបើកចំហ និងមានការតភ្ជាប់គ្នា សម្រួលដល់លំហូរទំនិញ និងសេវាកម្ម ដោះស្រាយបញ្ហាកកស្ទះនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រឹងការតភ្ជាប់ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងឌីជីថល និងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ទីបី កសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលធន់ និងស្វាហាប់ ដោយផ្តោតលើកិច្ចសហប្រតិបត្តិកា រដើម្បីធានាសន្តិសុខស្បៀង និងថាមពល គ្រប់គ្រងធនធានប្រកបដោយចីរភាព បង្កើនភាពធន់នឹងផលប៉ះពាល់ពីខាងក្រៅ។ ក្នុងពេលជាមួយគ្នានេះ លើកកម្ពស់ការសម្របសម្រួលគោលនយោបាយ និងបង្កើនសមត្ថភាពក្នុងការឆ្លើយតបទៅនឹងហានិភ័យដែលកំពុងលេចចេញឡើង ដែលរួមចំណែកដល់ការរក្សាកំណើនប្រកបដោយចីរភាពរបស់តំបន់៕ តាម vovworld.vn/km-KH Tags:APEC លើកទី ៣៧ បញ្ញាសិប្បនិម្មិត (AI) ធានាសន្តិសុខស្បៀង

នាថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក លឿង ហ័យ ថៃ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រូបថត៖ VNAនេះគឺជាកិច្ចប្រជុំរដ្ឋមន្ត្រីដ៏សំខាន់បំផុតប្រចាំឆ្នាំ ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហាសំខាន់ៗ នៃសេដ្ឋកិច្ចតំបន់ ពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ និងរៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំកំពូល APEC លើកទី ៣៣ នៅទីក្រុង Shenzhen ប្រទេសចិន។ កិច្ចប្រជុំនេះផ្តោតលើការពិភាក្សាលើប្រធានបទសំខាន់ចំនួនពីរគឺ កិច្ចសហប្រតិបត្តិការឆ្ពោះទៅ សហគមន៍អាស៊ី-ប៉ាស៊ីហ្វិក និងការលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចសម្រាប់កំណើនតំបន់។ថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងការបរទេសលោក ឡេ ហ័យ ជុង បានដាក់ចេញនូវសំណើទិសដៅចំនួនបីសម្រាប់តំបន់នេះ។ ទីមួយ ការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយភាពច្នៃប្រឌិតនិងមានផលិតភាព តាមរយៈជំរុញការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពនៃបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល បង្កើតបរិយាកាសអំណោយផលសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ដោយអភិវឌ្ឍបណ្តាញនវានុវត្តន៍ក្នុងតំបន់ និងកម្លាំងពលកម្មដែលមានជំនាញដែលបំពេញតម្រូវការនាពេលអនាគត។ ទីពីរ កសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលបើកចំហ និងមានការតភ្ជាប់គ្នា សម្រួលដល់លំហូរទំនិញ និងសេវាកម្ម ដោះស្រាយបញ្ហាកកស្ទះនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រឹងការតភ្ជាប់ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងឌីជីថល និងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ទីបី កសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលធន់ និងស្វាហាប់ ដោយផ្តោតលើកិច្ចសហប្រតិបត្តិកា រដើម្បីធានាសន្តិសុខស្បៀង និងថាមពល គ្រប់គ្រងធនធានប្រកបដោយចីរភាព បង្កើនភាពធន់នឹងផលប៉ះពាល់ពីខាងក្រៅ។ ក្នុងពេលជាមួយគ្នានេះ លើកកម្ពស់ការសម្របសម្រួលគោលនយោបាយ និងបង្កើនសមត្ថភាពក្នុងការឆ្លើយតបទៅនឹងហានិភ័យដែលកំពុងលេចចេញឡើង ដែលរួមចំណែកដល់ការរក្សាកំណើនប្រកបដោយចីរភាពរបស់តំបន់៕
អត្ថបទផ្សេងទៀត អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ24/11/2026ព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។ វៀតណាមផ្ញើសារក្នុងឱកាសទិវាសាមគ្គីភាពអន្តរជាតិជាមួយប្រជាជនប៉ាឡេស្ទីន24/11/2026ព័ត៌មានទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧23/11/2026ព័ត៌មានលោកប្រធានរដ្ឋសភា ជិន ថាញ់មិន៖ ជំរុញខ្លាំងការផ្លាស់ប្តូរបៃតង ការកសាង និងការពារម៉ាកយីហោអង្ករវៀតណាម23/11/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង៖ រដ្ឋាភិបាលកំពុងប្រញាប់ប្រញាល់កសាងសេណារីយ៉ូកំណើនលម្អិតសម្រាប់ឆ្នាំ ២០២៧23/11/2026ព័ត៌មានគ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា22/11/2026ព័ត៌មានក្រុងកឹនធើបើកពិធីបុណ្យអកអំបុក - អុំទូកង ឆ្នាំ២០២៦22/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត