• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់​ចំពោះវៀត​ណាម ក្នុងនាមជាសមាជិក​មិនអចិន្ត្រៃយ៍នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ អាណ​ត្តិ ២០២០-២០២១​


 ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះវៀតណាម ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១
 

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្ដរជាតិបានបន្តចុះផ្សាយនូវព័ត៌មាននិងអត្ថបទជាច្រើនស្តីអំពីវៀតណាម ដែល​ត្រូវ​បាន​ជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០ - ២០២១ ​ដោយទទួលបានសម្លេងគាំទ្រខ្ពស់បំផុត។
 
នៅក្នុង​អត្ថបទមួយ ដែលបានចុះផ្សាយលើកាសែត Sputnik (របស់រុស្ស៊ី) ដោយវាយតម្លៃថា ជ័យជំ​នះ​របស់​វៀត​ណាម​មិន​គួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារវិធីសាស្ត្រការ ទូតរបស់វៀត​ណាម​មាន​ភាព​បត់​បែន​គួរ​ឲ្យចា​ប់​អារម្មណ៍​ ដែលបង្កលក្ខណៈសម្រាប់ វៀត​ណាមរក្សាទំនាក់​ទំនង​មិត្តភាព​និង​ស្ថិរភាព​ជាមួយ​ប្រទេស​ទាំង​អស់​នៅ​លើពិភព​លោក។ កាសែត Sputnik ក៏បានលើកឡើងថា បេសកកម្មរបស់​អ្នកការទូត វៀតណា​មនឹងមិន​ងាយ​ស្រួល​ទេជាពិសេសនៅពេលដែលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខ។ ថ្វីត្បិតតែ​ដូច្នេះ​ក៏ដោយ​ ប៉ុន្តែ វៀតណាមមានបទពិសោធន៍ដ៏សម្បូរបែបនិងអាចបត់បែនបាន ហើយវៀត​ណាម​នឹង​ក្លាយ​ជា​សមាជិក​ដ៏ល្អនៃក្រុម​ប្រឹក្សាសន្តិសុខជាក់ជាពុំខាន។
 
កាសែតបាងកកប៉ុស្តិ៍នៃប្រទេសថៃ នៅ​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០១៩ ក៏បានចុះផ្សាយនូវអត្ថ បទមួយ​ ដោយវាយតម្លៃថា​ ជាមួ​យការជាប់ឆ្នោតជាលើកទីពីរ ជាសមាជិកមិនអ​ចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សាសន្តិ​សុខ​អង្គកា​រសហ​ប្រជាជាតិ​នោះ វៀតណាមនឹងបន្តលើកកំពស់តួនាទីរ​បស់ខ្លួន នៅឯអង្គការ​ពហុភាគី​ធំបំផុតនៅ​លើពិភព​លោក​ផងដែរ។ យោងតាមអត្ថបទនេះ ជាមួ​យនឹងការកាន់តំណែងជាប្រធាននៃស​មាគមប្រ​ជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន) នៅឆ្នាំ ២០២០ នឹងត្រូវបាន​ជាប់ឆ្នោតជា​សមាជិកមិន​អចិន្ត្រៃយ៍នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ វៀតណាមកំ​ពុងរៀបចំនូវផែនការនៃកិច្ចការត្រូវធ្វើ​ សម្រាប់កិច្ចការជាតិនិ​ងកិច្ចការបរទេ​ស។ ហើយកាសែតបាងកកប៉ុស្ដិ៍ក៏បាន​អះអាងថា ជាលើកទី ​២ ដែលកាន់​ដំណែង​ជាសមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខអង្គការស​ហប្រជាជាតិនោះ វៀតណាម​នឹងបន្តលើក​កំពស់​ឋានៈ​របស់​អាស៊ាននៅឯអង្គការសហប្រជា​ជាតិ។ វៀតណាមក៏នឹងពង្រឹ​ងទំនាក់ទំនងរវាងអាស៊ា​ននិង​អង្គកា​រ​សហប្រជាជាតិនៅក្នុងបណ្តារបៀប​វារៈផ្សេងៗគ្នា ជាពិសេសក្នុ​ងវិស័យអភិវឌ្ឍន៍​និង​ការ​តភ្ជាប់​ប្រកប​ដោយ​និរន្តរភាព​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top