ឧបនាយករដ្ឋមន្ត្រីវៀតណាមលោកស្រី ផាម ធី ថាញ់ឆា ជួបធ្វើការជាមួយទីភ្នាក់ងារអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី (គណៈកម្មាធិការដឹកនាំ ៥១៥)។ (រូបថត៖ VNA)
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធី ថាញ់ឆា បានស្នើឱ្យបង្ហើយនិងដាក់សំណើរឲ្យចេញផ្សាយក្នុងពេលឆាប់ៗនេះនូវការធ្វើវិសោធនកម្មសេចក្ដីសម្រេចលេខ ២៦ ឆ្នាំ២០២៦របស់ដ្ឋាភិបាល ស្តីពីយន្តការ និងគោលនយោបាយជាក់លាក់ ដើម្បីដោះស្រាយការលំបាកក្នុងការរៀបចំការយកសំណាក ការធ្វើតេស្ត និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលខ្វះព័ត៌មាន តាមរយៈវិធីសាស្ត្រធ្វើតេស្ត ADN។ ក្រសួងនគរបាល បន្តបំផុសយុទ្ធនាការប្រមូលសំណាកជីវសាស្រ្ត ហើយស្រាវជ្រាវនិងបង្កើតគម្រោងសាងសង់ឃ្លាំងអភិរក្សនិងផ្ទុកសំណាកជីវសាស្រ្តប្រហែល ២ លានរបស់សាច់ញាតិយុទ្ធជនពលី។ ក្នុងពេលជាមួយគ្នានោះ ផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សស្នូល ពីក្រសួងការពារប្រទេស ក្រសួងនគរបាល និងបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីធ្វើជាម្ចាស់លើបច្ចេកវិទ្យាវិភាគហ្សែនជំនាន់ថ្មី; កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពរយៈពេលវែងសម្រាប់វិទ្យាស្ថានកោសល្យវិច្ច័យយោធា និងវិទ្យាស្ថានវិទ្យាសាស្ត្រព្រហ្មទណ្ឌ (ក្រសួងនគរបាល)។ លោកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ឆា បានសង្កត់ធ្ងន់ថា៖
“ក្នុងរយៈពេលកន្លងមកនេះ យើងសម្រេចបាននូវកិច្ចការជាច្រើន ប៉ុន្តែនៅតែមានកិច្ចការលំបាកជាច្រើននាពេលខាងមុខ។ គ្មានមធ្យោបាយណាផ្សេងទៀតក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាទេ។ ខ្ញុំមានការរំជួលចិត្តយ៉ាងខ្លាំងចំពោះរូបភាពយុទ្ធជនដែលបានអៀវមនុស្សម្នាក់ដែលមានអាយុជាង ១០០ ឆ្នាំ ដើម្បីទៅយកសំណាក។ ហើយខ្ញុំក៏បានមើលឃើញរូបភាពបងប្អូនយុទ្ធជនដែលជីកកកាយនៅក្រោមពន្លឺថ្ងៃត្រង់នៅខេត្តក្វាងទ្រី ប៉ុន្តែបងប្អូននៅតែធ្វើការដោយមិនចេះនឿយហត់ ដោយការខិតខំប្រឹងប្រែងនិងការប្ដេជ្ញាចិត្តដ៏មុតមាំ ដែលពិតជាបានបង្កើតលទ្ធផលគួរឲ្យកត់សម្គាល់ដែលយើងសម្រេចនាពេលកន្លងមក”៕