ព័ត៌មាន វៀតណាមអំពាវនាវឱ្យពង្រឹងប្រព័ន្ធពហុភាគីឲ្យបានរឹងមាំនិងមានប្រសិទ្ធភាព 15/09/2026 វៀតណាមមានបំណងចង់កសាងបរិយាកាសអន្តរជាតិមួយដែលភាពខុសគ្នាត្រូវបានដោះស្រាយតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការជំនួសឱ្យការប្រឈមមុខដាក់គ្នា។ លោកឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំទីក្រុងហ្សឺណែវ ថ្លែងនៅព្រឹត្តិការណ៍។ (រូបថត៖ TTXVN)ក្នុងពេលជាមួយគ្នានោះ វៀតណាមអំពាវនាវឱ្យប្រទេសនានារួមគ្នាការពារសន្តិភាព ពង្រឹងសាមគ្គីភាព ជំរុញការអភិវឌ្ឍរួម និងពង្រឹងប្រព័ន្ធពហុភាគីឲ្យបានរឹងមាំ មានប្រសិទ្ធភាព និងសមត្ថភាពឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសម័យកាល។ សារនេះត្រូវបានឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំទីក្រុងហ្សឺណែវ ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍មួយរបស់បេសកកម្ម ក្នុងឱកាសរំលឹកខួបលើកទី ៨១ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្នាក់ការ របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ដែលមានការចូលរួមពីភ្ញៀវជាង ៣០០ នាក់ រួមទាំងឯកអគ្គរដ្ឋទូត ប្រធានបេសកកម្ម និងតំណាងជាន់ខ្ពស់ជិត ៧០ នាក់មកពីបេសកកម្ម និងស្ថាប័នតំណាងជាង ១០០ នៅទីក្រុងហ្សឺណែវ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា យុគសម័យអភិវឌ្ឍន៍ថ្មីរបស់វៀតណាមត្រូវបានដាក់នៅក្នុងការអភិវឌ្ឍរួមនៃតំបន់ និងពិភពលោក ដោយសារការអភិវឌ្ឍរបស់ប្រទេសនីមួយៗត្រូវបានផ្សារភ្ជាប់កាន់តែជិតស្និទ្ធទៅនឹងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់សហគមន៍អន្តរជាតិ។ វៀតណាមបន្តរួមចំណែកយ៉ាងសកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងរួម សំដៅជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោកឯកអគ្គរដ្ឋទូត Mai Phan Dung បានអះអាងថា វៀតណាមនឹងបន្តដើរតួនាទីយ៉ាងសកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវនៅក្នុងយន្តការពហុភាគី ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ ពង្រឹងទំនុកចិត្ត និងរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមផងដែរ៕ តាម vovworld.vn/km-KH Tags:អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំទីក្រុងហ្សឺណែវ

វៀតណាមមានបំណងចង់កសាងបរិយាកាសអន្តរជាតិមួយដែលភាពខុសគ្នាត្រូវបានដោះស្រាយតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការជំនួសឱ្យការប្រឈមមុខដាក់គ្នា។ លោកឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំទីក្រុងហ្សឺណែវ ថ្លែងនៅព្រឹត្តិការណ៍។ (រូបថត៖ TTXVN)ក្នុងពេលជាមួយគ្នានោះ វៀតណាមអំពាវនាវឱ្យប្រទេសនានារួមគ្នាការពារសន្តិភាព ពង្រឹងសាមគ្គីភាព ជំរុញការអភិវឌ្ឍរួម និងពង្រឹងប្រព័ន្ធពហុភាគីឲ្យបានរឹងមាំ មានប្រសិទ្ធភាព និងសមត្ថភាពឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសម័យកាល។ សារនេះត្រូវបានឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំទីក្រុងហ្សឺណែវ ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍មួយរបស់បេសកកម្ម ក្នុងឱកាសរំលឹកខួបលើកទី ៨១ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្នាក់ការ របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ដែលមានការចូលរួមពីភ្ញៀវជាង ៣០០ នាក់ រួមទាំងឯកអគ្គរដ្ឋទូត ប្រធានបេសកកម្ម និងតំណាងជាន់ខ្ពស់ជិត ៧០ នាក់មកពីបេសកកម្ម និងស្ថាប័នតំណាងជាង ១០០ នៅទីក្រុងហ្សឺណែវ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា យុគសម័យអភិវឌ្ឍន៍ថ្មីរបស់វៀតណាមត្រូវបានដាក់នៅក្នុងការអភិវឌ្ឍរួមនៃតំបន់ និងពិភពលោក ដោយសារការអភិវឌ្ឍរបស់ប្រទេសនីមួយៗត្រូវបានផ្សារភ្ជាប់កាន់តែជិតស្និទ្ធទៅនឹងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់សហគមន៍អន្តរជាតិ។ វៀតណាមបន្តរួមចំណែកយ៉ាងសកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងរួម សំដៅជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោកឯកអគ្គរដ្ឋទូត Mai Phan Dung បានអះអាងថា វៀតណាមនឹងបន្តដើរតួនាទីយ៉ាងសកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវនៅក្នុងយន្តការពហុភាគី ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ ពង្រឹងទំនុកចិត្ត និងរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមផងដែរ៕
អត្ថបទផ្សេងទៀត លើកកម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)15/09/2026ព័ត៌មានក្នុងអំឡុងពេលខែកំពូលចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៥ ខែកញ្ញា ខេត្តដាក់ឡាក់បានបង្កើនការត្រួតពិនិត្យនិងការគ្រប់គ្រងនៅសមុទ្រ គ្រប់គ្រងកងនាវានេសាទ និងធ្វើពិពិធកម្មសកម្មភាពឃោសនា ដើម្បីបង្កើនការយល់ដឹងរបស់អ្នកនេសាទ និងអាជីវកម្មទាក់ទងនឹងការអនុលោមតាមបទប្បញ្ញត្តិប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)។ វៀតណាមគាំទ្រគោលដៅមនុស្សធម៌នៃអនុសញ្ញាអន្តរជាតិស្តីពីគ្រាប់បែកចង្កោម និងមីនប្រឆាំងមនុស្ស15/09/2026ព័ត៌មានសម្រេចការធ្វើតេស្ត AND សម្រាប់សំណាកអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨.០០០ មុនថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧15/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះព្រះមហាក្សត្រនិងព្រះអគ្គមហេសីនៃព្រះរាជាណាចក្រថៃ15/09/2026ព័ត៌មានដំណើរទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងបំពេញទស្សនកិច្ចនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន14/09/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារនៅឥណ្ឌានិងចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨14/09/2026ព័ត៌មានជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេសនិងដៃគូនានា14/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត