• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមសន្និសីទពិនិត្យឡើងវិញលើកទី ៣ នៃអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោមនៅប្រទេសឡាវ

សន្និសីទពិនិត្យឡើងវិញលើកទី ៣ នៃអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោម (CCM3) បានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែកញ្ញា។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Nguyen Thi Hoang Van ថ្លែងនៅសន្និសីទ។ (រូបថត៖ VNA)

គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Nguyen Thi Hoang Van បានចូលរួមសន្និសីទនេះ។

ថ្លែងនៅក្នុងសម័យប្រជុំ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Nguyen Thi Hoang Van បានបញ្ជាក់ថា វៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះស្មារតីនិងគោលដៅមនុស្សធម៌នៃអនុសញ្ញាអន្តរជាតិស្តីពីគ្រាប់បែកចង្កោមនិងមីនប្រឆាំងមនុស្ស និងទប់ស្កាត់ការប្រើប្រាស់ប្រភេទអាវុធទាំងនេះដោយមិនមានការគ្រប់គ្រង ដើម្បីការពារប្រជាជន ព្រមទាំងបញ្ជាក់ពីសិទ្ធិស្របច្បាប់របស់ប្រទេសនីមួយៗក្នុងការធានាសន្តិសុខ ការពារជាតិ និងស្វ័យការពារស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្នុងឱកាសនេះ វៀតណាមបានអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដូចជា វៀតណាម ឡាវ និងកម្ពុជាផងដែរ។

នៅខាងក្រៅសន្និសីទ លោកស្រីអនុរដ្ឋមន្ត្រី Nguyen Thi Hoang Van បានជួបប្រជុំទ្វេភាគីជាមួយលោក Thongsavan Phomvihane ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ; ថ្នាក់ដឹកនាំគណៈប្រតិភូកម្ពុជា ទីម័រខាងកើត អង្គការផ្ដល់ប្រឹក្សាគ្រប់គ្រងគ្រាប់បែកមីន (MAG) ជាដើម៕

តាម​ vovworld.vn/km-KH

WB ផ្តល់ប្រាក់កម្ចីជិត ៦៦៧ លានដុល្លារអាមេរិក ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធនិងរបរចិញ្ចឹមជីវិតនៅតំបន់ឆ្នេរសមុទ្រវៀតណាម

WB ផ្តល់ប្រាក់កម្ចីជិត ៦៦៧ លានដុល្លារអាមេរិក ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធនិងរបរចិញ្ចឹមជីវិតនៅតំបន់ឆ្នេរសមុទ្រវៀតណាម

គម្រោងទាំងបីនេះត្រូវបានផ្តល់ហិរញ្ញប្បទាន តាមរយៈប្រាក់កម្ចីសរុបជិត ៦៦៧ លានដុល្លារអាមេរិកពីធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញនិងអភិវឌ្ឍន៍ (IBRD)។

Top