ព័ត៌មាន
ប្រធានាធិបតីអ៊ីរ៉ង់ធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ជាលើកដំបូង បន្ទាប់ពីប្រទេសទាំងពីរស្តារទំនាក់ទំនងឡើងវិញ
ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA) នាថ្ងៃទី១១ វិច្ឆិកា បានរាយការណ៍ថា ព្រះអង្គម្ចាស់ Mohammed bin Salman និងប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានជួបប្រជុំលើកដំបូងចាប់តាំងពីពេលប្រទេសទាំងពីរបានយល់ព្រមលើការកែសម្រួលទំនាក់ទំនងក្នុងខែមីនាឆ្នាំនេះ។ ព្រឹត្តិការណ៍នេះបានគូសបញ្ជាក់ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអ៊ីរ៉ង់ទៅកាន់អារ៉ាប៊ីសាអូឌីតក្នុងរយៈពេលជាងមួយទសវត្សរ៍។ អភិបាលរងនៃតំបន់ Riyadh ព្រះរាជបុត្រ Mohammed Bin Abdulrahman ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅអ៊ីរ៉ង់លោក Abdullah Al-Anzi ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអារ៉ាប៊ីសាអូឌីត លោកបណ្ឌិត Alireza Enayati និងមន្ត្រីជាច្រើនរូបទៀតបានស្វាគមន៍លោក Raisi នៅអាកាសយានដ្ឋានអន្តរជាតិ King Khalid ។ ទំនាក់ទំនងការទូតរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ត្រូវបានស្តារឡើងវិញនៅខែមីនាឆ្នាំនេះ ដែលនាំឱ្យមានការផ្លាស់ប្តូរស្ថានបេសកកម្មការទូត និងការបើកស្ថានទូតឡើងវិញនៅក្នុងរដ្ឋធានីទាំងពីរ។







