• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីប៉េរូ លោកស្រី Dina Boluarte អញ្ជើញជាអធិបតីនៃពិធីបដិសណ្ឋារកិច្ច និងជួបពិភាក្សាជាមួយ​ប្រធានរដ្ឋ​វៀតណាម​ លោក លឿង គឿង

នារសៀលថ្ងៃទី ១៣ វិច្ឆិកា (តាមម៉ោងក្នុងស្រុក) ប្រធានាធិបតីប៉េរូ លោកស្រី Dina Ercilia Boluarte Zegarra បានអញ្ជើញជាអធិបតីនៃពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាម លោក លឿង គឿង ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉េរូ នៅវិមានប្រធានាធិបតី Casa de Pizarro ក្នុងរដ្ឋធានីលីម៉ា។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោកប្រធានរដ្ឋ លឿង គឿង និងលោកស្រីប្រធានាធិបតី Dina Ercilia Boluarte Zegarra បានមានជំនួបចង្អៀតមួយ ហើយបន្ទាប់មកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរធ្វើកិច្ចពិភាក្សា។

ប្រធានាធិបតីប៉េរូ លោកស្រី Dina Ercilia Boluarte Zegarra និងប្រធានរដ្ឋវៀតណាម លោក លឿងគឿង។  រូបថត៖ VNA

នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងនូវឆន្ទៈរបស់ប្រទេសទាំងពីរក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មីមួយ ហើយបានឯកភាពបន្តផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំងដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រួមទាំងការបើកទូលាយទីផ្សាររបស់គ្នាទៅវិញទៅមកសម្រាប់ផលិតផលកសិកម្ម ធ្វើការចរចាយ៉ាងសកម្ម និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគី សំដៅបំពេញក្របខ័ណ្ឌគតិយុត្តិសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ប្រកបដោយចីរភាព។ មេដឹកនាំទាំងពីរបានឯកភាពបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអាជីវកម្ម ដើម្បីលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសមស្របនឹងសក្តានុពលនៃប្រទេសទាំងពីរ; ពង្រឹងការសម្របសម្រួល កិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ វេទិកាពហុភាគី និងអន្តរតំបន់ រួមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសប៉េរូនិងអាស៊ានផងដែរ។

លោកប្រធានរដ្ឋវៀតណាម លឿង គឿង បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទី និងឋានៈរបស់ប៉េរូ និងមានបំណងចង់ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ។ លោកប្រធានរដ្ឋ លឿង គឿង បានអបអរសាទរប្រទេសប៉េរូ ដែលបានធ្វើជាម្ចាស់ផ្ទះវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC)ជាលើកទី៣ ដោយជឿជាក់ថា ជោគជ័យនៃកិច្ចប្រជុំកំពូល APEC នឹងរួមចំណែកដល់ការអភិវឌ្ឍ តភ្ជាប់ និងវិបុលភាពនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក ក៏ដូចជាបន្តលើកកម្ពស់តួនាទីនិងឋានៈរបស់ប៉េរូផងដែរ។ ក្នុងឱកាសនេះ ប្រធានាធិបតីប៉េរូបានសម្តែងគោលបំណងចង់ឲ្យវៀតណាមបើកស្ថាប័នតំណាងការទូតនៅទីក្រុងលីម៉ា នាពេលឆាប់ៗនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងកម្មវិធីការងារនៅទីក្រុង Hai Phong អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងក្រុមការងារមជ្ឈិមបានទៅសួរសុខទុក្ខនិង អង្កេតជីវភាពរបស់កម្មាភិបាលនិងប្រជាជនដែលកំពុងរស់នៅ និងធ្វើការនៅស្រុកកោះ Bach Long Vi។

Top