• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់​ខេត្ត Quang Ninh តាមកប៉ាល់​​កើនឡើងយ៉ាងខ្លាំង

ទេសចរណ៍ដោយកប៉ាលនៅខេត្ត Quang Ninh មានភាពរស់រវើក នៅពេលដែលបានស្វាគមន៍កប៉ាល់ទេសចរណ៍ជាបន្តបន្ទប់របស់ក្រុមហ៊ុនដឹកជញ្ជូនធំៗនៅលើពិភពលោក មកទស្សនានិងទទួលបទពិសោធន៍។

នាថ្ងៃទី ១២ ខែវិច្ឆិកា ទីក្រុង Quang Ninh បានស្វាគមន៍កប៉ាល់ទេសចរណ៍ខ្នាតយក្យចំនួន ២គ្រឿង ដឹកភ្ញៀវទេសចរអឺរ៉ុប និងអាមេរិកចំនួនជាង ៤.៧០០ នាក់មកទស្សនាឈូងសមុទ្រ Ha Long។ មុននោះ ខេត្ត Quang Ninh ក៏បានស្វាគមន៍ភ្ញៀវអន្តរជាតិចទី ៣.០០០.០០០ ដែលមកទស្សនាឈូងសមុទ្រ Ha Long ក្នុងដំណើរនាវាចរណ៍ឆ្លងកាត់តំបន់អាស៊ី។

ភ្ញៀវទេសចរអន្តរជាតិ នៅកំពង់ផែកប៉ាល់ទេសចរណ៍អន្តរជាតិ Ha Long។ រូបថត៖​ VNA

ជាមួយនឹងទីតាំងភូមិសាស្រ្តរបស់ខ្លួន ជាគោលដៅជិតបំផុតទៅកាន់ទីផ្សារទេសចរណ៍អាស៊ីខាងជើងដូចជាតៃវ៉ាន់(ចិន) កូរ៉េខាងត្បូងនិងជប៉ុន ហើយជាកន្លែងដែលបណ្តាញដឹកជញ្ជូនអន្តរជាតិជាច្រើនមកប្រតិបត្តិការដើម្បីបម្រើភ្ញៀវទេសចរណ៍ Quang Ninh បានផ្សព្វផ្សាយគុណសម្បត្តិរបស់ខ្លួន គឺហេដ្ឋារចនាសម្ព័ន្ធប្រកបដោយសមកាលកម្មនិងងាយស្រួល ជាមួយនឹងទេសភាពធម្មជាតិប្លែកៗនិងលក្ខណៈវប្បធម៌សម្បូរបែប ដើម្បីទាក់ទាញក្រុមហ៊ុនកប៉ាលសមុទ្រឱ្យមកទីនេះ។ នាពេលថ្មីៗនេះ ខេត្ត Quang Ninh បានខិតខំប្រឹងប្រែងជំរុញការតភ្ជាប់ជាមួយដំណើរកម្សាន្តដោយកប៉ាលទេសចរណ៍ថ្មីៗ ដូចជាដំណើរកម្សាន្ត Guangzhou - Ha Long ហុងកុង - Ha Long ជាដើម។

តាមការរំពឹងទុក នៅខែមេសា ឆ្នាំ ២០២៥ នឹងមានកប៉ាល់ទេសចរណ៍ ប្រហែល ៦០ គ្រឿងដឹកភ្ញៀវទេសចរជាង ១០០.០០០ នាក់មកកាន់ខេត្ត Quang Ninh។ កប៉ាល់ទេសចរណ៍ខ្នាតយក្យកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយខេត្ត Quang Ninh ឱ្យសម្រេចបាននូវគោលដៅប្រចាំឆ្នាំ ក្នុងការទទួលបានភ្ញៀវទេសចរចំនួន ១៩លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៣,៥ លាននាក់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងកម្មវិធីការងារនៅទីក្រុង Hai Phong អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងក្រុមការងារមជ្ឈិមបានទៅសួរសុខទុក្ខនិង អង្កេតជីវភាពរបស់កម្មាភិបាលនិងប្រជាជនដែលកំពុងរស់នៅ និងធ្វើការនៅស្រុកកោះ Bach Long Vi។

Top