អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកប្រធានរដ្ឋ លឿង គឿង បានសំដែងថា៖ “គ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាដែលខ្ញុំទទួលបានថ្ងៃនេះ គឺជាការលើកទឹកចិត្ត ជំរុញឲ្យខ្ញុំ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត រួមជាមួយប្រទេសមិត្តប៉េរូ ពូនជ្រុំដោយឥតឈប់ឈរដល់ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងប៉េរូ ឲ្យកាន់តែអភិវឌ្ឍន៍ជាក់ស្តែងនិងមានប្រសិទ្ធិភាព ឈានដល់កម្ពស់ថ្មីមួយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៅក្នុងតំបន់ទាំងពីរ និងលើពិភពលោក”។
លោកប្រធានរដ្ឋ លឿង គឿង បានថ្លែងនៅក្នុងពិធីប្រគល់គ្រឿងឥស្សរិយយស "ព្រះអាទិត្យប៉េរូ" ថ្នាក់ Grand Cross។ រូបថត៖ VNA