• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានាធិបតី Biden ប្តេជ្ញាផ្ទេរអំណាចដោយសន្តិភាពទៅឲ្យរដ្ឋអំណាចបន្ទាប់

ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃទី ១៣ វិច្ឆិកា បានជួបជាមួយ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅសេតវិមាន។
ប្រធានាធិបតីអាមេរិក លោក Joe Biden ជួបជាមួយ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump។ (រូបថត៖ Reuters)
យោងតាមលេខាធិការសារព័ត៌មានសេតវិមាន Karine Jean-Pierre នេះគឺជាការផ្លាស់ប្តូរអំពីទស្សនៈ ហើយភាគីទាំងពីរបានពិភាក្សាអំពីគោលនយោបាយក្នុងស្រុក និងសន្តិសុខជាតិ សំខាន់ៗ។ ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាអន្តរជាតិមួយចំនួន រួមទាំងស្ថានភាព នៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាផងដែរ។ លោកស្រី Karine Jean-Pierre ក៏បាននិយាយ ផងដែរថា លោកប្រធានាធិបតី Biden បានលើកឡើងពីបញ្ហាដែលរដ្ឋសភាចាំបាច់ ត្រូវអនុវត្តន៍ រួមទាំងការអនុម័តលើថវិកាប្រតិបត្តិការសម្រាប់រដ្ឋាភិបាល ក៏ដូចជាថវិកា បន្ថែមសម្រាប់សកម្មភាពទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ។ លោកប្រធានាធិបតី Biden បានសន្យាថា ក្រុមរបស់លោកនឹងធ្វើអ្វីគ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន ដើម្បីធានាថា រដ្ឋអំណាចបន្ទាប់ នឹងមានអ្វីៗដែលគេត្រូវការ។ នេះជាជំនួបលើកដំបូង រវាងលោក J. Biden និងលោក D. Trump នៅសេតវិមាន ចាប់តាំងពីលោក Trump បានឈ្នះការបោះឆ្នោតកាលពីសប្តាហ៍មុន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងកម្មវិធីការងារនៅទីក្រុង Hai Phong អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងក្រុមការងារមជ្ឈិមបានទៅសួរសុខទុក្ខនិង អង្កេតជីវភាពរបស់កម្មាភិបាលនិងប្រជាជនដែលកំពុងរស់នៅ និងធ្វើការនៅស្រុកកោះ Bach Long Vi។

Top