• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង អញ្ជើញ​ជួបសវនការ​ជាមួយប្រធានគណៈរដ្ឋមន្ត្រីប៉េរូ

នារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា (តាមម៉ោងក្នុងស្រុក) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉េរូ ប្រធានរដ្ឋវៀតណាម លោកលឿង គឿង បានអញ្ជើញជួបសវនការជាមួយប្រធានគណៈរដ្ឋមន្ត្រីប៉េរូ លោក Gustavo Adriazén។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋបានវាយតម្លៃថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងប៉េរូនាពេលកន្លងទៅ មានការអភិវឌ្ឍគួរឲ្យចាប់អារម្មណ៍ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ លោកប្រធានរដ្ឋបានឲ្យដឹងថា លោក និងប្រធានាធិបតីប៉េរូបានឯកភាពអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងប៉េរូ ជាមួយនឹងវិធានការជាក់ស្តែង ដើម្បីទាញយកជាអតិបរមានូវសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ប៉េរូឡើងដល់កម្ពស់ថ្មីមួយ។

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ជួបសវនការជាមួយប្រធានគណៈរដ្ឋមន្ត្រីប៉េរូ លោក Gustavo Adriazén។ រូបថត៖ VNA

រីឯខ្លួនវិញ ប្រធានគណៈរដ្ឋមន្ត្រីនៃប្រទេសប៉េរូបានវាយតំលៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់អង្គភាពអាជីវកម្មវៀតណាមនៅប៉េរូ ជាពិសេសគម្រោងទូរគមនាគមន៍ប្រកបដោយជោគជ័យបំផុតរបស់សារជីវកម្មបច្ចេកវិទ្យានិងទូរគមនាគមន៍វៀតណាម (Viettel) ដោយអះអាងនូវការគាំទ្រ និងបង្កើតលក្ខខណ្ឌសម្រាប់ Viettel ពង្រីក គម្រោងសហប្រតិបត្តិការ រួមចំណែកដល់ការអភិវឌ្ឍន៍របស់ប្រទេសប៉េរូ និងនាំមកនូវផលប្រយោជន៍យូរអង្វែងដល់សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពជំរុញសកម្មភាពជួបប្រាស្រ័យនិងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ការផ្លាស់ប្តូរគ្រប់ជាន់ថ្នាក់ក្នុងប៉ុន្មានឆ្នាំខាងមុខ ហើយបានប្តេជ្ញាអនុវត្តន៍ជាប្រចាំនិងប្រកបដោយប្រសិទ្ធភាពនូវយន្តការសន្ទនានយោបាយ-ការទូតនិងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងកម្មវិធីការងារនៅទីក្រុង Hai Phong អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងក្រុមការងារមជ្ឈិមបានទៅសួរសុខទុក្ខនិង អង្កេតជីវភាពរបស់កម្មាភិបាលនិងប្រជាជនដែលកំពុងរស់នៅ និងធ្វើការនៅស្រុកកោះ Bach Long Vi។

Top