នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបលោក John Neuffer ប្រធានសមាគម ឧស្សាហកម្ម Semiconductor សហរដ្ឋអាមេរិក (SIA)។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក John Neuffer បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការវៀតណាម - អាមេរិកក្នុងឧស្សាហកម្ម semiconductor គឺមានសក្ដានុពលដ៏ធំធេង; ជឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យ នេះនឹងបើកឱកាសជាច្រើនសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ដើម្បីរួមគ្នាពង្រីក និងធ្វើអាជីវកម្មពីប្រៀបខ្លាំងនៃភាគីនីមួយៗ។ លោកនាយករដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា វៀតណាមកំពុងស្រាវជ្រាវនិងកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងគម្រោង អភិវឌ្ឍន៍ធនធានមនុស្ស ជាមួយនឹងគោលដៅបណ្តុះបណ្តាលធនធានមនុស្សពី ៥០.០០០ - ១០០.០០០ នាក់ក្នុងឧស្សាហកម្ម semiconductor ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០; ទន្ទឹមនឹងនោះគឺបង្កើតយន្តការអនុគ្រោះដ៏សមស្រប ដើម្បីទាក់ទាញស ហគ្រាសបរទេសឈានមុខគេក្នុងការផលិតរចនា និងអភិវឌ្ឍផលិតផលបន្ទះឈីប semiconductor ចូលមកប្រទេសវៀតណាមផងដែរ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ SIA ជំរុញឱ្យសហរដ្ឋអាមេរិកឆាប់ទទួលស្គាល់ នូវខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ហើយលុបចោលការគ្រប់គ្រងមិនចាំបាច់ក្នុង ការផ្ទេរបច្ចេកវិទ្យា; ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យា ការស្រាវ ជ្រាវ ការផលិត កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ការសាងសង់ បន្ទប់ពិសោធន៍ ជួយគាំទ្រសហគ្រាសវៀតណាមក្នុងការចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor សកលរបស់សហរដ្ឋអាមេរិក ក៏ដូចជាសហប្រតិបត្តិការគ្នាក្នុងការ កសាង កែលម្អស្ថាប័ន និងគោលនយោបាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៃវិស័យ semiconductor។
រីឯខ្លួនវិញ លោកប្រធាន SIA បានអះអាងថា វៀតណាមគឺជាគោលដៅ ទាក់ទាញបំផុតសម្រាប់វិនិយោគិនអាមេរិកក្នុងវិស័យ semiconductor ហើយអាច ដើរតួនាទីជាដៃគូយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់ប្រភពធនធានមនុស្ស។ សហគ្រាស អាមេរិកត្រៀមខ្លួនជាស្រេចរឹតបន្តឹងទំនាក់ទំនង ជំរុញការវិនិយោគ និងកិច្ចសហប្រតិ បត្តិការជាមួយវៀតណាមក្នុងវិស័យ semiconductor ជាពិសេសការបណ្តុះបណ្តាលអ្នក មានទេពកោសល្យ និងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ រួមចំណែកជំរុញ ទំនាក់ទំនងរវាងប្រទេសទាំងពីរប្រកបដោយផលប្រយោជន៍ទៅវិញទៅមក៕