ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងអនុប្រធានរដ្ឋសភាឡាវលោកស្រី Sounthone Xayachak ទៅទស្សនាកន្លែងថែទាំយន្តហោះ Vietjet នៅទីក្រុងវៀងច័ន្ទ។
(រូបថត៖ VNA)
(រូបថត៖ VNA)
ផ្លូវហោះហើរថ្មីនេះគ្រោងនឹងបម្រើអ្នកដំណើរចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៤ ជាមួយ នឹងជើងហោះហើរទៅមកចំនួន ៤ ជើងក្នុងមួយសប្តាហ៍ ដែលរួមចំណែកដល់ការ លើកកម្ពស់ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។
ក្រុមហ៊ុនអាកាសចរណ៍ Vietjet និង Lao Airlines បានក្លាយជាដៃគូគ្រប់ជ្រុង ជ្រោយក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងសកម្មភាពបច្ចេកទេស ការជួសជុល និងថែទាំយន្តហោះ ក៏ដូចជាការបណ្តុះ បណ្តាលធនធានមនុស្សផ្នែកអាកាសចរណ៍ផងដែរ៕