• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកត្រឹន ថាញ់ មិនអញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាសិង្ហបុរី Seah Kian Peng

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី នាព្រឹកថ្ងៃទី២ ខែធ្នូ នៅសិង្ហបុរី បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក ត្រឹន ថាញ់ មិនបានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាសិង្ហបុរី លោក Seah Kian Peng។

ទិដ្ឋភាពនៃជំនួប (រូបថត៖ VNA)

នៅក្នុងជំនួបពិភាក្សានេះ ប្រធានរដ្ឋសភាទាំងពីររូប បានពិភាក្សាយ៉ាងជ្រាលជ្រៅអំពីទិសដៅនិងវិធានការសំខាន់ ៗ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការនិងលើកកំពស់ទំនាក់ទំនងនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងការទូតនឹងបន្តដើរតួនាទីស្នូលក្នុងការដឹកនាំទំនាក់ទំនងរួមរវាងប្រទេសទាំងពីរតាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងលើកកម្ពស់ទំនាក់ទំនងក្នុងអំឡុងពេលខាងមុខ។ ប្រធានរដ្ឋសភាវៀតណាមលោក ត្រឹន ថាញ់មិនបានថ្លែងអំណរគុណនិងស្នើឱ្យសិង្ហបុរីបន្តគាំទ្រការបណ្តុះបណ្តាលកម្មាភិបាលកម្រិតយុទ្ធសាស្ត្រសម្រាប់វៀតណាម រួមទាំងកម្មាភិបាលដែលក្នុងត្រៀមរៀបចំជាសមាជិកនៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី១៤ផងដែរ។

ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្តជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី; ឯកភាពគ្នាបង្កើតច្រករបៀងច្បាប់អំណោយផល និងជំរុញការត្រួតពិនិត្យក្រសួង សាខា មូលដ្ឋាន និងធុរកិច្ចក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ជាពិសេសលើវិស័យកំណើនថ្មីដូចជា៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ថាមពលស្អាត សន្តិសុខតាមអ៊ីនធឺណិត នវានុវត្តន៍... ក៏ដូចជាផ្នែកសំខាន់ៗផ្សេងទៀតនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណី។

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងសភាទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ចាំបាច់ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ រួមចំណែកធ្វើឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី កាន់តែរឹងមាំនិងរីកចម្រើនយ៉ាងឆាប់រហ័ស ទៅកម្រិតថ្មី៕

  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp គ្រុប និងធនាគារ UOB នៃប្រទេសសិង្ហបុរី

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp គ្រុប និងធនាគារ UOB នៃប្រទេសសិង្ហបុរី

នាព្រឹកថ្ងៃទី២ ខែធ្នូនេះ តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋសិង្ហបុរី ប្រធានរដ្ឋ សភា លោក Tran Thanh Man អញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Sembcorp គ្រុបនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃ VSIP គ្រុប លោក Lee Ark Boon និងលោក Wee Ee Cheong អនុប្រធាននិងជានាយកប្រតិបត្តិនៃធនាគារ United Overseas Bank (UOB)។

Top